• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យមានឆន្ទៈនយោបាយ និងសកម្មភាពអន្តរជាតិក្នុងការឆ្លើយតបនឹងការកើនឡើងកម្ពស់ទឹកសមុទ្រ

នាថ្ងៃទី ៣ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំទីក្រុងញូវយ៉ក (សហ រដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានបើកសម័យពិភាក្សាស្តីពីការគំរាមកំហែងស្លាប់រស់នៃការកើនឡើងកម្ពស់ទឹកសមុទ្រក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖  VNA ផ្បព្វផ្សាយ)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានសង្កត់ធ្ងន់ថា ការកើនឡើងកម្ពស់ទឹកសមុទ្រគឺជាផលវិបាកផ្ទាល់នៃផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ហើយបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សរាប់លាននាក់ ក្នុងនោះមានទាំងប្រជាជនវៀតណាមផងដែរ។ ដូច្នេះ ចាំបាច់ត្រូវពិនិត្យមើលលើបញ្ហាកម្ពស់ទឹកសមុទ្រ ការខិតខំប្រឹងប្រែង ក៏ដូចជាវិធានការទាំងអស់ ដើម្បីដោះស្រាយផលប៉ះពាល់នៃបាតុភូតនេះ ដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ដើម្បីអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ បណ្តាប្រទេសនានាត្រូវតែទទួលខុសត្រូវក្នុងការអនុវត្តការប្តេជ្ញាចិត្ត និងការបង្កើនសកម្មភាពអាកាសធាតុ និងហិរញ្ញវត្ថុ រួមទាំងការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងសន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP) និងកិច្ចប្រជុំកំពូលមហិច្ឆតាអាកាសធាតុនាខែកញ្ញា ឆ្នាំ ២០២៣។ វៀតណាមអំពាវនាវឲ្យពន្លឿនការបង្កើតមូលនិធិសំណងការខាតបង់និងការខូចខាតដែលបានបណ្តាប្រទេសព្រមព្រៀងក្នុងសន្និសីទ COP២៧។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានសង្កត់ធ្ងន់ វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ ការអនុវត្ត និងមេរៀនជាមួយប្រទេស និងដៃគូនានា ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top