• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យថៃនិងកម្ពុជារក្សាការអត់ធ្មត់ មិនបណ្ដោយឱ្យ​ភាព​តានតឹងកើនឡើង

វៀតណាមសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏តានតឹងនាពេលបច្ចុប្បន្ននៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ថៃ និងកម្ពុជាគឺជាអ្នកជិតខាងរបស់គ្នា និងរបស់វៀតណាម ព្រមទាំងជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ានផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី២៤ ខែកក្កដា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការវិវឌ្ឍន៍ដ៏តានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានលើកច្បាស់ថា៖ “វៀតណាមសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏តានតឹងនាពេលបច្ចុប្បន្ននៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ថៃ និងកម្ពុជាគឺជាអ្នកជិតខាងរបស់គ្នា និងរបស់វៀតណាម ព្រមទាំងជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ានផងដែរ។ ប្រការដ៏សំខាន់បំផុតនាពេលនេះ គឺភាគីទាំងពីររក្សាការអត់ធ្មត់ខ្ពស់បំផុត មិនប្រើប្រាស់កម្លាំង មិនបណ្តោយឱ្យភាពតានតឹងកើនឡើង ហើយដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសមហេតុផល ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងឈរលើស្មារតីមិត្តភាព សាមគ្គីភាពរបស់អាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងនៃភាគីទាំងពីរនិងតំបន់ទាំងមូល”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top