• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យជំរុញកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ក្រោយរយៈពេល៣ថ្ងៃធ្វើការ នៅរសៀលថ្ងៃទី២៨ ខែតុលា កិច្ចប្រជុំវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅទីក្រុងបាងកក ប្រទេសថៃ បានបិទបញ្ចប់ ជាផ្លូវការ។
  ប្រធានគណៈប្រតិភូវៀតណាមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ APPF លើកទី៣០។ (រូបថត៖ VOV  

នៅគ្រប់សម័យប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌនៃ APPF លើកទី៣០ គណៈប្រតិភូ វៀតណាមបានចូលរួមយ៉ាងសកម្ម ហើយរួមចំណែកទៅក្នុងជោគជ័យជារួមនៃ កិច្ចប្រជុំ។ ក្នុងសុន្ទរកថានៅសម័យប្រជុំស្ដីពីខ្លឹមសារនយោបាយ និងសន្តិសុខ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ប្រធានគណៈប្រតិភូ វៀតណាមបានលើកឡើងអនុសាសន៍ចំនួន ៤ ដែលត្រូវបានវាយតម្លៃខ្ពស់ដោយសភា សមាជិក APPF ដែលរួមមាន៖ បង្កើនការកសាងទំនុកចិត្ត គោរពអធិបតេយ្យភាព របប នយោបាយ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក; បង្កើនកិច្ចសហ ប្រតិបត្តិការដើម្បីធានាសន្តិភាព ស្ថិរភាព និងការគោរពច្បាប់ជាគោលនៅតំបន់សមុទ្រ និងមហាសាគរនានា រួមទាំងសមុទ្រខាងកើត; ពង្រីកតួនាទីយ៉ាងសកម្មក្នុងការកសាង និងធានាការអនុវត្តការសន្យាអន្តរជាតិ និងច្បាប់អន្តរជាតិទាក់ទងនឹងសន្តិភាព សន្តិ សុខ និងការអភិវឌ្ឍក្នុងតំបន់; បន្តជំរុញឱ្យបណ្ដារដ្ឋាភិបាលបង្កើនកិច្ចសហប្រតិបត្តិ ការប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ការបង្ការ និងដោះស្រាយបញ្ហាសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។

ក្រៅពីសកម្មភាពផ្លូវការនៃកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូវៀតណាមក៏មាន ជំនួបទ្វេភាគីជាមួយគណៈប្រតិភូរបស់ឡាវ កម្ពុជា ថៃ កាណាដា អូស្ត្រាលី និងនូវែល សេឡង់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top