• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអភិវឌ្ឍវ៉ាក់សាំងដ៏មានប្រសិទ្ធភាពដំបូងគេលើពិភពលោកប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កាសែត កសិកម្មសព្វថ្ងៃ របស់ប្រទេសអាល្លឺម៉ង់ បាន ចុះផ្សាយថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ប្រទេសវៀត ណាមបានអភិវឌ្ឍវ៉ាក់សាំងពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដំបូង បង្អស់លើពិភពលោកប្រឆាំងនឹងជំងឺរាតត្បាតនេះ។
  កាសែត កសិកម្មសព្វថ្ងៃ របស់ប្រទេសអាល្លឺម៉ង់ ចុះផ្សាយអំពីវ៉ាក់សាំងប្រឆាំងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) របស់វៀតណាម។   

យោងតាមអត្ថបទនេះ ជំងឺរាត ត្បាត ASF កំពុងបង្កឲ្យអ្នកចិញ្ចឹមជ្រូកនៅលើពិភពលោកមានការព្រួយបារម្ភយ៉ាង ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមទើបតែបានប្រកាសថា ខ្លួនសម្រេចបាន ជោគជ័យដំបូង នៅពេលដែលនៅចុងខែមិថុនាកន្លងទៅ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ វៀតណាមបានប្រកាសពីការផលិតដោយជោគជ័យនូវវ៉ាក់សាំងប្រកបដោយ ប្រសិទ្ធភាពនិងជាវ៉ាក់សាំងពាណិជ្ជកម្មដំបូងគេ ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ASF លើពិភពលោក។ តាមការគ្រោងទុក នាដើមខែកក្កដានេះ ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាមនឹងប្រកាសជាផ្លូវការហើយផ្ដល់អាជ្ញាប័ណ្ណចែកចាយ វ៉ាក់សាំងបង្ការ ASF៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top