• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអភិវឌ្ឍន៍ទំនាក់ទំនងជាមួយជប៉ុនតាមស្មារតីដៃគូយុទ្ធសាស្ត្រយូរអង្វែង


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phucអញ្ជើញទទួលជួប ជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Umeda Kunio (រូបថតៈ TTXVN)

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc​បានអញ្ជើញ​ទទួល​ជួបជាមួយ​ឯកអគ្គ​រដ្ឋទូត​ជប៉ុនប្រចាំ នៅវៀតណាម​លោក Umeda Kunio ។ នៅទី​នេះ​លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា​វៀតណាម​យកចិត្តទុក​ដាក់ការ​អភិវឌ្ឍ​ទំនាក់ទំនង​ ជាមួយ​ជប៉ុន​តាម​ស្មារតីដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​ដើម្បី​សន្តិភាព​និង​ភាព​សប្បូរុង​រឿង ក្នុង​តំបន់អាស៊ី។ លោក​ Nguyen Xuan Phuc​ឲ្យដឹង​ថែម​ទៀត​ថា បច្ចុប្បន្ន វៀតណាម​កំពុង​ត្រៀមរៀបចំ​សម្រាប់ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​វៀតណាម របស់ព្រះចៅ​​អធិរាជ​​និងអធិរាជនីជប៉ុន នាពេលខាងមុខ។ វៀត​ណាម​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ នូវដំ​ណើរទស្សនកិច្ចនេះ​និង​ចាត់ទុក​នេះ ជាការ​គូសសញ្ញា​សំខាន់ ក្នុងទំនាក់ទំនង​មិត្ត​ភាព រវាង​ប្រទេស​ទាំង​ពីរ។
 
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុន លោក Umeda Kunio បានជូនដំណឹងជាមួយ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ ស្តីពីកិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​នានា​របស់វៀតណាម ក្នុងការត្រៀម​រៀបចំសម្រាប់​កម្ម​វិធីពន្លឿន​​ការវិនិយោគ​ទ្រង​ទ្រាយធំ ចូលវៀតណាម​ដោយមាន​ការចូលរួម​របស់អាជីវក​រជប៉ុន ជាង​១ពាន់​នាក់​។ អង្គការ​ពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) និងក្រសួង​ផែនការ​និង​វិនិយោគ​វៀត​ណាមកំពុង​រួមសហការ ដើម្បី​ធានា​ភាពជោគ​ជ័យ នៃ​កម្មវិធី​នេះ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top