អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយឯក Hoang Xuan Chien បានឲ្យដឹងថា ក្រសួងការពារប្រទេសវៀតណាមបានផ្ញើលិខិតអញ្ជើញក្រសួងការពារជាតិនៃប្រទេសចំនួន ៨ រួមមាន៖ រុស្ស៊ី ចិន ឡាវ កម្ពុជា គុយបា បេឡារុស កាហ្សាក់ស្ថាន អាហ្សែបៃហ្សង់ ដើម្បីចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ ខែកញ្ញា។ ទន្ទឹមនឹងនោះ ក្រសួងការពារប្រទេសបានអញ្ជើញប្រទេសចំនួន៥ គឺ រុស្ស៊ី ចិន ឡាវ កម្ពុជានិងបេឡារុស្ស ឲ្យបញ្ជូនកងទ័ពមកចូលរួមដង្ហែក្បួនព្យុហយាត្រានៅក្នុងពិធីនេះ។ យោងតាមរបាយការណ៍ ភាគីគុយបាបានឆ្លើយតបនឹងការអញ្ជើញដោយបញ្ជាក់ថា រដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបានឹងចូលរួម។ ប្រទេសឡាវ និងកម្ពុជាក៏បានគាំទ្រគោលការណ៍បញ្ជូនកងកម្លាំងទៅចូលរួមក្បួនដង្ហែរព្យុហយាត្រាក្នុងពិធីនេះ តបតាមសេចក្តីអញ្ជើញរបស់ភាគីវៀតណាម។
ក្រសួងការពារប្រទេសវៀតណាមអញ្ជើញប្រទេសទាំង ៥ ឲ្យបញ្ជូនកងកម្លាំងមកចូលរួមពិធីព្យុហយាត្រានេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិងភាពជិតស្និតរវាងប្រជាជននិងកងទ័ពប្រជាជនវៀតណាមជាមួយប្រទេសជាមិត្តប្រពៃណី។ ទន្ទឹមនឹងនោះ ក៏បានអះអាងពីគោលនយោបាយការបរទេសរបស់វៀតណាម ប្រកបដោយឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូប នីយកម្ម ពិពិធកម្ម ជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសទាំងអស់។
មុននោះ ពិធីរំលឹកខួបលើកទី ៥០ ទិវាបង្រួបបង្រួមប្រទេសជាតិដែលបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ ក៏មានការចូលរួមពីកងទ័ពចិន ឡាវ និងកម្ពុជាផងដែរ៕