អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានលើកច្បាស់ថា ឯកសារសន្តិភាពដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺជាជំហានដ៏សំខាន់ និងវិជ្ជមានមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ ប្រទេសថៃនិងកម្ពុជាចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ស្របតាម ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ លោកស្រី ហ្វាម ធូ ហាំង បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ប្រទេសនានា រួមទាំងម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ និង លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម សហរដ្ឋអាមេរិក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជាភាគីពាក់ព័ន្ធក្នុងដំណើរការស្វែងរកដំណោះស្រាយដោយ សន្តិភាពសម្រាប់បញ្ហានេះ។ វៀតណាមជឿជាក់ថា ឯកសារសន្តិភាពនេះនឹងបង្កើត មូលដ្ឋានគ្រឹះដើម្បីពង្រឹងទំនុកចិត្ត និងឆ្ពោះទៅរកដំណោះស្រាយសន្តិភាពដ៏ យូរអង្វែង។ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់ អាស៊ាន ដើម្បីគាំទ្រកម្ពុជា និងថៃក្នុងការអនុវត្តឯកសារនេះឲ្យបានពេញលេញ និងមានប្រសិទ្ធភាព៕







