• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើរឲ្យតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍យកចិត្តទុកដាក់សិទ្ធិនិងផលប្រយោជន៍របស់វៀតណាមនៅសមុទ្រខាងកើត

នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន​ស្ដីអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលតុលាការមជ្ឈត្តកម្មអចិន្ត្រៃ (PCA) ចេញសាលក្រមស្ដីអំ​ពី​បណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាមលោក Le Hai Binh បានអះអាងថា វៀតណាមបានមានប្រតិកម្មទាន់ពេលវេលាក្រោយពី​សាល​ក្រមនេះត្រូវបានប្រកាស។ប្រតិកម្មនេះបានឆ្លុះបញ្ចាំងនូវទស្សនៈរបស់វៀតណាមចំពោះសាលក្រម​វៀត​ណាម​នឹងចេញសេចក្ដីថ្លែងការណ៍ស្ដីអំពីខ្លឹមសារនៃសាលក្រមនេះ។លោក Le Hai Binh ក៏បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតនូវខ្លឹមសារសំខាន់ៗដែលត្រូវបានលើកច្បាស់ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមដាក់ជូន តុលាការ PCA នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ក្នុងនោះអះអាងថា៖ 
 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
“វៀតណាមគាំទ្រការគោរពនិងអនុវត្តន៍យ៉ាងគ្រប់គ្រាន់នូវការកំណត់និងបែបបទទាំងអស់នៃអនុសញ្ញា​អ.ស.ប​​​ស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួមទាំងការដោះស្រាយដោយសន្តិវិធីនូវជំលោះទាក់ទិនដល់ការះបកស្រាយ​ឬ​ប្រើប្រាស់អនុសញ្ញានេះផងដែរ។វៀតណាមរក្សាសិទ្ធិនិងផលប្រយោជន៍ខាងគតិយុត្តិរបស់ខ្លួននៅសមុទ្រខាងកើត ក្នុង​នោះមានអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរគឺ​ Hoang Sa និង Truong Sa ព្រមទាំងសិទ្ធិនិងផលប្រយោជន៍​នៅតំបន់សមុទ្រនេះ ដែលត្រូវបានកំណត់តាមអនុសញ្ញា។វៀតណាមស្នើរឲ្យតុលាការយកចិត្តទុកដាក់ពិសេសដល់សិទ្ធិនិងផលប្រយោជន៍ខាងគតិយុត្តិរបស់វៀតណាមនៅសមុទ្រខាងកើត ហើយវៀតណាមនឹងពិចារណា​អនុវត្តន៍ការបោះជំហានជាបន្តដើម្បីការពារ សិទ្ធិនិងផលប្រយោជន៍ជាតិ”៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top