• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើនូវវិស័យអាទិភាពចំនួន៣ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ

ថ្លែងមតិនៅផ្នែកទីមួយនៃសម័យប្រជុំពិភាក្សាសម្រាប់រដ្ឋសមាជិកអង្គការសហប្រជាជាតិ នាថ្ងៃទី ១១ មិនា អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Thanh បានស្នើនូវវិស័យអាទិភាពចំនួន បីក្នុងការងារសមភាពយេនឌ័រ។
អនុប្រធានរដ្ឋសភាលោកស្រី  Nguyen Thi Thanh ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាទូទៅ (រូបថត៖ TTXVN)

ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ១០និងទី ១១ មីនា ឆ្នាំ ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅពិធីបើក និងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៦៩ នៃគណៈ កម្មការតួរនាទីស្ត្រីនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ដោយប្រធានបទសំខាន់ គឺការពិនិត្យឡើងវិញនូវលទ្ធផលរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសេចក្តីប្រកាសនិងកម្មវិធីនយោបាយសកម្មភាព បេកាំង ឆ្នាំ ១៩៩៥  ស្តីពីសមភាពប្រគល់អំណាចដល់ស្ត្រី។ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំនេះ។

ថ្លែងមតិនៅផ្នែកទីមួយនៃសម័យប្រជុំពិភាក្សាសម្រាប់រដ្ឋសមាជិកអង្គការ សហប្រជាជាតិ នាថ្ងៃទី ១១ មិនា អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Thanh បានស្នើនូវវិស័យអាទិភាពចំនួនបីក្នុងការងារសមភាពយេនឌ័រ។ ទីមួយគឺការកែលម្អក្របខ័ណ្ឌស្ថាប័ន ច្បាប់ និងគោលនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់ស្ត្រី ជាពិសេសក្នុងការសម្រេចចិត្តលើគ្រប់វិស័យ។ ទីពីរគឺការបង្កើនអំណាចសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីប្រមូលធនធានសង្គមប្រកបដោយប្រសិទ្ធភាព  គាំទ្រស្ត្រីក្នុងការទទួលបានហិរញ្ញវត្ថុ ទីផ្សារ ចូលរួមក្នុងការបង្កើតថ្មី ភាពជាសហគ្រិន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការចូលរួមក្នុងទីផ្សារការងារដោយឈរលើមូលដ្ឋានស្មើភាព។ ទីបីគឺបង្កើនការចូលរួមរបស់ស្ត្រី ការរួមចំណែក និងភាពជាអ្នកដឹកនាំក្នុងវិស័យដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការស្រាវជ្រាវដើម្បីបង្កើតគំរូប្រព័ន្ធអេកូឡូស៊ី STEM ។

ចែករំលែកអំពីសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងឆ្នើមរបស់វៀតណាម លោកស្រីអនុប្រធានរដ្ឋសភាវៀតណាមបានអះអាងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម ចំពោះកិច្ចខិតខំប្រឹងប្រែងរួមសម្រាប់សមភាព យេនឌ័រលើសកលលោកទាំងមូល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top