• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសំណូមពរឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa

“របស់ដែលហៅថាបទហាមប្រាមនេសាទត្រី” ដែលចិនបានប្រកាសដោយឯកតោភាគីខុសច្បាប់នៅសមុទ្រខាងកើតគឺមិនងាករេ ហើយត្រូវបានអះអាងយ៉ាងច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet (រូបថត៖ baochinhphu.vn)

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះ របស់ដែលហៅថាបទហាមប្រាមនេសាទត្រីរបស់ចិននៅសមុទ្រខាងកើតចាប់ពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ១៦ សីហា អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet បានលើកច្បាស់ថា គោលជំហររបស់វៀតណាមចំពោះ របស់ដែលហៅថាបទហាមប្រាមនេសាទត្រីដែលចិនបានប្រកាសដោយឯកតោភាគីខុសច្បាប់នៅសមុទ្រខាងកើតគឺមិនងាករេ ហើយត្រូវបានអះអាងយ៉ាងច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។

យោងតាមអ្នកនាំពាក្យរងក្រសួងការបរទេស បានឱ្យដឹងថា "របស់ដែលហៅថាបទហាមប្រាមនេសាទត្រី"បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមលើដែនទឹក តំបន់សេដ្ឋកិច្ចផ្តាច់មុខដែលកំណត់ដោយអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមសំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការលើដែនទឹករបស់វៀតណាម មិនធ្វើឲ្យស្ថានការណ៍ស្មុគស្មាញ រួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅដែនសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top