• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសិក្សានិងកសាងគំរូមជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍ TUMO របស់អាមេនី

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានវាយតំលៃខ្ពស់ចំពោះគំរូនៃមជ្ឈមណ្ឌល TUMO របស់ អាមេនី ហើយបានណែនាំឲ្យឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រិន ហុងហា ដឹកនាំការស្រាវជ្រាវឆ្ពោះទៅរកការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍ស្រដៀងនឹងគំរូ TUMO របស់អាមេនី។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទៅទស្សនាមជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍ TUMO។ (រូបថត៖ VOV)

កាលពីយប់ថ្ងៃទី ២ ខែមេសា ដោយបន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាមេនី នៅទីក្រុង Yerevan ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទៅទស្សនាមជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍ TUMO - មជ្ឈមណ្ឌលអប់រំឥតគិតថ្លៃ ដែលជួយយុវជនសិក្សាដោយខ្លួនឯង និងលើកកំពស់សមត្ថភាព។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានវាយតំលៃខ្ពស់ចំពោះគំរូនៃមជ្ឈមណ្ឌល TUMO របស់ អាមេនី ហើយបានណែនាំឲ្យឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រិន ហុងហា ដឹកនាំការស្រាវជ្រាវឆ្ពោះទៅរកការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍ស្រដៀងនឹងគំរូ TUMO របស់អាមេនី។ នេះជាលក្ខខណ្ឌចាំបាច់មួយសម្រាប់បណ្តុះបណ្តាលធនធានមនុស្សឌីជីថលក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។

ក៏នាថ្ងៃទី ២ មេសានេះដែរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេនី របស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រិន ហុងហា បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីអាមេនី លោក Mher Grigoryan។

ឧបនាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ដូចជា៖ ការតភ្ជាប់ចរាចរណ៍ និងការដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីនាំទំនិញពីប្រទេសទាំងពីរទៅកាន់ទីផ្សារគ្នាទៅវិញទៅមក និងបណ្តាប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងទីផ្សារពិភពលោក; ពិចារណាលើគោលនយោបាយអនុគ្រោះទិដ្ឋាការ ដើម្បីសម្រួលដល់ពលរដ្ឋនៃប្រទេសទាំងពីរនៅពេលធ្វើដំណើរកំសាន្ត។ ឧបនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពលើការជំរុញការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមអាចទាញយកអត្ថប្រយោជន៍ពី FTA ដែលមានស្រាប់ ដើម្បីពង្រីកទីផ្សារនាំចេញ

វៀតណាមអាចទាញយកអត្ថប្រយោជន៍ពី FTA ដែលមានស្រាប់ ដើម្បីពង្រីកទីផ្សារនាំចេញ

សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,៦% នៅឆ្នាំនេះ និង ៦,៥% នៅឆ្នាំក្រោយ។ នេះជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងយថាទស្សន៍អភិវឌ្ឍន៍អាស៊ីប្រចាំខែមេសា ឆ្នាំ២០២៥ (ADO) ដែលបានប្រកាសនាព្រឹកថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ។

Top