• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អេស្ប៉ាញ

នាព្រឹកថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះ នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez ដែលកំពុងមកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez។ (រូបថត៖ VOV)

ក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សហគ្រាសឈានមុខគេរបស់អេស្ប៉ាញ ដែលអមដំណើរនាយករដ្ឋមន្ត្រី Pedro Sánchez ក្នុងដំណើរទស្សន កិច្ចលើកនេះ ហើយជឿជាក់ថា បណ្ដាសហគ្រាសនឹងមានឱកាសស្វែងយល់អំពីទីផ្សារ និងជួបប្រាស្រ័យជាមួយដៃគូវៀតណាម តាមនោះបើកឱកាសថ្មីជាច្រើនសម្រាប់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ៖
“វៀតណាមជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ពហុវិស័យជាមួយអេស្ប៉ាញ។ យើងបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ អេស្ប៉ាញក៏ជាដៃគូយុទ្ធសាស្ត្រដំបូងរបស់វៀតណាមនៅអឺរ៉ុប ជាមិត្តដែលបានផ្តល់ឱ្យ វៀតណាមនូវការគាំទ្រដ៏មានតម្លៃ និងស្មោះស្ម័គ្រក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មី និង អភិវឌ្ឍន៍ប្រទេសជាតិ។ វៀតណាម និងអេស្ប៉ាញចែករំលែកភាពស្រដៀងគ្នាជាច្រើន ទាក់ទងនឹងវប្បធម៌ ទីតាំងយុទ្ធសាស្ត្រ ប្រពៃណីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិ ជាពិសេសគឺវប្បធម៌ដ៏វិសេសវិសាល។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេស ទាំងពីរបន្តរួមដំណើរ ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍ និង ពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត”។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក; អះអាងថា អេស្ប៉ាញគាំទ្រវៀតណាមជានិច្ចក្នុងដំណើរការអភិវឌ្ឍន៍។ យោងតាមលោកនាយក រដ្ឋមន្ត្រី Pedro Sanchez ប្រទេសទាំងពីរអាចឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់នោះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
“ភាគីទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការហិរញ្ញវត្ថុថ្មី ដែលបង្កើតលក្ខខណ្ឌដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិ យោគលើវិស័យដែលប្រទេសទាំងពីរមានសក្តានុពល ប្រៀបខ្លាំង និងតម្រូវការ។ វៀតណាមសង្ឃឹមថា អេស្ប៉ាញនឹងជួយជំរុញប្រទេសដែលនៅសេសសល់នៃសហ ភាពអឺរ៉ុប (EU) អនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាព អឺរ៉ុប (EVIPA); ជំរុញឱ្យគណៈកម្មការអឺរ៉ុបដក "កាតលឿង" IUU សម្រាប់ជលផលវៀត ណាមឱ្យបានឆាប់។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; ជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កសិកម្ម និងនេសាទ។ វៀតណាមមានបំណងចង់សហការជាមួយអេស្ប៉ាញក្នុងការបណ្តុះបណ្តាលធនធាន មនុស្សប្រកបដោយគុណភាពខ្ពស់ផងដែរ”។
នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top