• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់៖ ឆ្ពោះទៅរកកម្ពស់ថ្មី

ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងកិច្ចសន្ទនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - នូវែលសេឡង់ សម្រាប់អាណត្តិ ២០២៤-២០២៧ កាលពីថ្ងៃទី ៨ មេសា នៅទីក្រុង Da Nang វៀតណាមបានបើកសិក្ខាសាលាស្តីពី រយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់។
សិក្ខាសាលាស្តីពី រយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ ។ រូបថត៖ chinhphu.vn

សិក្ខាសាលាបានវាយតម្លៃថា អាស៊ាន-នូវែលសេឡង់នៅមានសក្តានុពល និងឱកាសសហប្រតិបត្តិ្កការជាច្រើន ដូច្នេះ ភាគីទាំងពីរគួរតែផ្តល់អាទិភាពជំរុញថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេស ឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានស្រាប់ ដើម្បីពង្រីកលទ្ធភាពជ្រៀតចូលទីផ្សារ ជំរុញការវិនិយោគឯកជនជាដើម។ បណ្តាប្រទេសក៏បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព កសិកម្មឆ្លាតវៃ ការបន្សាំអាកាសធាតុ បច្ចេកវិទ្យាអវកាស ទេសចរណ៍និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការតភ្ជាប់និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top