• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បញ្ចប់ដំណើរទៅចូលរួម IPU-១៥០ និង​ បំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ូសបេគីស្ថាននិងអាមេនី

នាព្រឹកថ្ងៃទី៩ មេសា យន្តហោះដឹកប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវ ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចចូលរួមមហាសន្និបាតអន្តរសភាលើកទី ១៥០ នៃសហភាពអន្តរសភា (IPU-១៥០) និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ អ៊ូសបេគីស្ថាន និងសាធារណរដ្ឋអាមេនី ចាប់ពីថ្ងៃទី ២-៨ ខែមេសា។

មុននោះ នារសៀលថ្ងៃទី៨ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបជាមួយមន្ត្រីនិងកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីនិងអ៊ូសបេគីស្ថាន និងសហគមន៍ជនវៀតណាមនៅអ៊ូសបេគីស្ថាន។

ឧបនាយករដ្ឋមន្ត្រីអ៊ូសបេគីស្ថាន លោក KHODJAYEV Jamshid Abdukhakimovich ជំរាបលា ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិ I. Karimov Tashkent ទីក្រុង Tashkent សាធារណរដ្ឋអ៊ូសបេគីស្ថាន។ រូបថត៖ Doan Tan – VNA

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាបានអះអាងថា គោលនយោបាយយ៉ាងខ្ចប់ខ្ចួនរបស់បក្ស និងរដ្ឋវៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់និងចាត់ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន  ជាកត្តាសំខាន់ដែលរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាមនិងបណ្តាប្រទេស។ រដ្ឋសភាបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវបទប្បញ្ញត្តិ និងគោលនយោបាយថ្មីជាច្រើនសម្រាប់ប្រជាជនវៀតណាមនៅក្រៅប្រទេស ដូចជាច្បាប់អត្តសញ្ញាណប័ណ្ណ ច្បាប់ភូមិបាល(វិសោធនកម្ម)... ដែលចែងថា ប្រជាពលរដ្ឋវៀតណាមទាំងអស់ត្រូវបានផ្តល់អត្តសញ្ញាណប័ណ្ណ;  គោលនយោបាយដីធ្លីសម្រាប់ ជនវៀតណាមរស់នៅបរទេសដែលជាពលរដ្ឋវៀតណាមគឺដូចគ្នានឹងពលរដ្ឋក្នុងប្រទេស។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន សង្ឃឹមថា ប្រជាជននឹងបន្តលើកតម្កើងប្រពៃណីសាមគ្គីភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសអ៊ូសបេគីស្ថាន និងទំនាក់ទំនងវៀតណាម-អ៊ូសបេគីស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top