ពិភាក្សាលើប្រធានបទនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមយកភាពជាសហគ្រិន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍថ្មី ដូច្នេះលោកចង់ឱ្យដៃគូអាមេរិកបន្តជំរុញសកម្មភាពសហប្រតិបត្តិការជារួមសហគ្រិនភាព និងនវានុវត្តន៍ ហើយរួមសហការជាមួយវៀតណាម រួមដៃគ្នាបង្កើតចលនានៃការចាប់ផ្តើមអាជីវកម្មសម្រាប់ប្រជាជនទាំងមូល ដោះស្រាយបញ្ហាមានលក្ខណៈជាសកល ប្រជាជនទាំងមូល ដោយឈរលើស្មារតីស្មោះត្រង់និងមានទំនួលខុសត្រូវ។ ក្នុងសម័យសំណួរ-ចម្លើយ លោកនាយករដ្ឋមន្ត្រី និងមេដឹកនាំនៃសហគ្រាសធំៗរបស់សហរដ្ឋអាមេរិកបានបន្តលើកឡើងអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមកំពុងសុក្រិតស្ថាប័ន និងគោលនយោបាយនានា ដើម្បីទទួលស្វាគមន៍សហគ្រាសចាប់ផ្តើមអាជីវកម្ម។ ទន្ទឹមនឹងនោះ វៀតណាមកំពុងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដូចជា បច្ចេកវិទ្យាព័ត៌មាន មូលដ្ឋានទិន្នន័យធំៗ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពកាន់តែប្រសើរឡើង ដើម្បីត្រៀមខ្លួននៅពេលវិនិយោគិនបរទេសចូលមកវៀតណាម៕