• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិក APEC ដើម្បីត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ឆ្នាំ ២០២៧

នៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហាណូយ លេខាធិការដ្ឋានជាតិ APEC ២០២៧ ក្រសួងការបរទេសវៀតណាម សហការជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលា “ការត្រៀម​រៀបចំសម្រាប់ឆ្នាំ APEC ២០២៧៖ បង្កើនសមត្ថភាពរៀបចំ និងសម្របសម្រួល​គ្នា​”។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ថ្លែងនៅក្នុង​សិក្ខាសាលា​។ រូបថត៖ VNA

ដោយ​បន្តសិក្ខាសាលាលើកដំបូងក្នុងខែមេសា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍នេះផ្តោតលើការរៀបចំ ប្រតិបត្តិការ និងការសម្របសម្រួល ដោយមានការចូលរួមពីក្រសួង ស្ថាប័ន អនុគណៈកម្មការ APEC ២០២៧ និងមូលដ្ឋាននានា រួមជាមួយនឹងការគាំទ្រពីលេខាធិការដ្ឋាន APEC អន្តរជាតិ និងដៃគូនានា​។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ការធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ២០២៧ គឺជាភារកិច្ចការបរទេសដ៏សំខាន់របស់វៀតណាមចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ ដែលតម្រូវឱ្យមានការត្រៀមខ្លួន និងការរៀបចំ​ឱ្យ​បាន​សម​ស្រប​ទៅ​នឹងអត្ថន័យនិងទំហំនៃព្រឹត្តិការណ៍។ ព្រឹត្តិការណ៍ APEC នីមួយៗនឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់មូលដ្ឋាន​នីមួយៗនៅវៀតណាម ផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច ប្រជាជន វប្បធម៌ និងលក្ខណៈ​វិសេសវិសាលផ្ទាល់ខ្លួន តាមនោះ រួមចំណែក​ឧទ្ទេសនាមអំពី​ប្រទេសវៀតណាមដ៏ស្វាហាប់ សម្បូរទៅដោយអត្តសញ្ញាណ និងធ្វើសមាហរណកម្មកាន់តែ​ស៊ីជម្រៅទៅក្នុងតំបន់ និងពិភពលោក​។ ដោយចែករំលែកអំពីការងារ​រៀបចំ លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានមានប្រសាសន៍ថា៖ "យើងបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន APEC អន្តរជាតិ និងសមាជិក APEC។ ពួកគេ​មានការរំពឹងទុកថា វៀតណាមនឹង​បង្ហាញតួនាទីនាំមុខគេ ម្តងទៀត ហើយក៏ចាត់ទុកវៀតណាមជាសមាជិកដែលមានឥទ្ធិពល​នៅក្នុង APEC និងជាសមាជិកមួយក្នុងចំណោមសមាជិក APEC មួយចំនួនតូច ដែលបានរៀបចំ APEC ចំនួន​បីដង។ គេជឿជាក់ថា ជាមួយនឹងការរៀបចំបែបនេះ ដោយមាន​ការតាំងចិត្ត និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់សមាជិក APEC វៀតណាមនឹងធានាបាននូវឆ្នាំ APEC ដ៏ជោគជ័យមួយ"។

គណៈប្រតិភូចូលរួម​សិក្ខាសាលា​។ រូបថត៖ VNA

ឆ្នាំ APEC ២០២៧ ជា​លើកទីបីហើយដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះ APEC បន្ទាប់ពីឆ្នាំ ២០០៦ និង ២០១៧៕

តាម vovworld.vn/km-KH

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top