• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាគាំទ្រនិងរួមចំណែកដល់ដំណើរការអនុវត្តន៍ដំណោះស្រាយរដ្ឋពីរ

លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិបាន អះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ និងសមាជិកភាពពេញលេញនៅអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន; សម្ដែង នូវចំណងសាមគ្គីភាពយ៉ាងជ្រាលជ្រៅមុនក៏ដូចជាក្រោយ ចំពោះការតស៊ូដើម្បីយុត្តិធម៌ របស់ប្រជាជនប៉ាឡេស្ទីន។

លោកឯកអគ្គរដ្ឋទូត Do Hung Viet ថ្លែងសុន្ទរកថានៅសន្និសីទអន្តរជាតិជាន់ខ្ពស់ស្តីពី “ការដោះស្រាយដោយសន្តិវិធីនូវបញ្ហាប៉ាឡេស្ទីន និងការអនុវត្តដំណោះស្រាយរដ្ឋពីរ”។ (រូបថត៖ VNA) 

សន្និសីទអន្តរជាតិជាន់ខ្ពស់ស្តីពី “ការដោះស្រាយដោយសន្តិវិធីនូវបញ្ហាប៉ាឡេស្ទីន និងការអនុវត្តដំណោះស្រាយរដ្ឋពីរ” បានបើកជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមសហអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសបារាំង និងអារ៉ាប៊ីសាអូឌីត។
ក្នុងកិច្ចពិភាក្សាពេញអង្គ នារសៀលថ្ងៃទី ២៨ កក្កដា លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិបាន អះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ និងសមាជិកភាពពេញលេញនៅអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ; សម្ដែង នូវចំណងសាមគ្គីភាពយ៉ាងជ្រាលជ្រៅមុនក៏ដូចជាក្រោយ ចំពោះការតស៊ូដើម្បីយុត្តិធម៌ របស់ប្រជាជនប៉ាឡេស្ទីន។ ប្រធានបេសកកម្មវៀតណាមបានអំពាវនាវឱ្យភាគីនានា ត្រឡប់ទៅរកការចរចាវិញ គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ វិធានការបណ្តោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងសេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top