• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរំលេចនូវតួនាទីនៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការការពារជាតិ ជាក់ស្ដែង

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេទិកា Xiangshan Beijing លើកទី ១២ បានបើកនៅ ទីក្រុងប៉េកាំង ប្រទេសចិន។
លោករដ្ឋមន្រ្តី Phan Van Giang ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេស វៀតណាមចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំង។ (រូបថត៖ Bich Thuan/VOV ប្រចាំទីក្រុងប៉េកាំង)

លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិក ការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេស វៀតណាមចូលរួមវេទិកា និងថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យប្រជុំពេញអង្គទី១ ក្រោម ប្រធានបទ “កសាងប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកលប្រកបដោយយុត្តិធម៌និង សមហេតុផល”។

នៅក្នុងសុន្ទរកថា លោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang បាន អះអាងថា ការកសាងប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកលប្រកបដោយយុត្តិធម៌ និង សមហេតុផល គឺមិនអាចខ្វះតួនាទីនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការការពារ ជាតិជាក់ស្ដែងបានឡើយ។

លោករដ្ឋមន្ត្រី Phan Van Giang ក៏បានអះអាងជាថ្មីនូវទស្សនៈរបស់វៀតណាម ក្នុងការគាំទ្រពហុភាគីនិយម ដោយឈរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ អន្តរជាតិ បរិយាប័ន្ន សមភាព ដាក់ប្រជាជនជាស្នូល ដើម្បីផលប្រយោជន៍រួមរបស់ សហគមន៍អន្តរជាតិ។ ឈរលើមូលដ្ឋាននោះ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើទិសដៅមួយចំនួន រួមមាន៖ ប្រកាន់ខ្ជាប់នូវពហុភាគីនិយមដើម្បីធានានូវរចនាសម្ព័ន្ធ សន្តិសុខសកលដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើបញ្ហាសកល ជាពិសេសក្នុងវិស័យ សន្តិសុខក្រៅប្រពៃណី; ធ្វើទំនើបកម្មនូវស្ថាប័នពហុភាគី ជំរុញកំណែទម្រង់របស់ អង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខ ដើម្បីធានានូវសមត្ថភាពឆ្លើយ តបដោយទាន់ពេលវេលាចំពោះវិបត្តិទាំងអស់លើទូទាំងពិភពលោក; បង្កើនកិច្ចសន្ទនា ការយល់ដឹងគ្នាទៅវិញទៅមក និងការចែករំលែកទំនួលខុសត្រូវរវាងមហាអំណាច ក៏ដូចជារវាងប្រទេសធំៗ និងប្រទេសកំពុងអភិវឌ្ឍន៍ រវាងអរិយធម៌ និងមនោគមវិជ្ជា នានា ដើម្បីរួមគ្នាបង្កើតអនាគតរួម; បណ្ដាប្រទេស និងអង្គការអន្តរជាតិចាំបាច់ ត្រូវធ្វើការសន្យាយ៉ាងមុតមាំ និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីសហការគ្នា កសាងយន្តការបើកចំហ ជាពិសេសយន្តការសន្ទនា និងពិគ្រោះយោបល់លើវិស័យ ការពារជាតិ-សន្តិសុខ-ការទូតក្នុងទម្រង់បត់បែន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top