• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរំពឹងថានៅដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២១ នឹងផលិតវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩

នៅដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២១ វៀតណាមនឹងមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាលើកដំបូង ដែលត្រូវបានស្រាវជ្រាវនិងផលិតដោយអ្នកវិទ្យាសាស្ត្រក្នុងប្រទេស។

លោក Nguyen Ngo Quang ប្រធានខុទ្ទកាល័យទទួលបន្ទុកកម្មវិធីជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង  (រូបថត៖baochinhphu.vn)


ថ្លែងនៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់គណៈកម្មាធិដឹកនាំកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើតេស្តគ្លីនិកវ៉ាក់សាំង កូវីដ-១៩ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបណ្តុះបណ្តាល នៃក្រសួងសុខាភិបាល វៀតណាម  លោក Nguyen Ngo Quang ប្រធានខុទ្ទកាល័យទទួលបន្ទុកកម្មវិធីជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងបានមានប្រសាសន៍ថា៖ វៀតណាមកំពុងពន្លឿនដំណើរការ ស្រាវជ្រាវនិងផលិតវ៉ាក់សាំង។

តាំងពីដំណាក់កាលដំបូង ក្រសួងសុខាភិបាលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីជម្រុញដើរទន្ទឹមគ្នានឹងលក្ខណៈវិនិច្ឆ័យ នៃការធានាសុវត្ថិភាពក្នុងការស្រាវជ្រាវនិងការផលិតវ៉ាក់សាំងនៅក្នុងប្រទេស បម្រើការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ។ នា បច្ចុប្បន្ននេះ វៀតណាមកំពុងសិក្សាស្រាវជ្រាវវ៉ាក់សាំងចំនួន ៣ ប្រភេទដើម្បីបង្ការជំងឺកូវីដ-១៩។ លទ្ធផលនៃការស្រាវជ្រាវនៅក្នុងបន្ទប់ពិសោធន៍ក្នុងដំណាក់កាលមុនគ្លីនិកនៃវ៉ាក់សាំងទាំង ៣ ប្រភេទនេះ ត្រូវបានវាយតម្លៃយ៉ាងល្អប្រសើរផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងអ៊ីរ៉ង់

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងអ៊ីរ៉ង់

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពកាណាដា លោក Shawn Perry Steil និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ លោក Ali Akbar Nazari ដែលបានអញ្ជើញមកជម្រាបលាក្នុងឱកាស បញ្ចប់អាណត្តិបេសកកម្ម។

Top