• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមដៃជាមួយប្រទេសនានាក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយលេខាធិការដ្ឋាននៃកម្មវិធីស្បៀងអាហារនិរន្តរភាពអង្គការសហប្រជាជាតិដើម្បីបើក “សន្និសីទសកលលើកទី ៤៖ ប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព - បណ្តាញភពតែមួយ”។
ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ TTXVN)

នេះជាសន្និសីទថ្នាក់រដ្ឋមន្ត្រី ដោយមានការចូលរួមពីប្រតិភូជាង ៣០០នាក់ ដែលក្នុងនោះប្រតិភូអន្តរជាតិប្រមាណ ២០០នាក់មកពីបណ្តាប្រទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា។

ប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ២៤ មេសានេះដល់ថ្ងៃព្រហស្បតិ៍ ទី ២៧មេសា ក្រោមប្រធានបទ "ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព និរន្តរភាព ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទនៃវិបត្តិថ្មីដោយពិចារណាលើឧបសគ្គ និងបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនិងស្នើរចេញដំណោះស្រាយ។

ថ្លែងមតិក្នុងពិធីបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមដៃជាមួយប្រទេសនានាក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពដើម្បីរួមចំណែកការពារភពផែនដី។

នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ រដ្ឋាភិបាលវៀតណាមបានចេញផែនការសកម្មភាពជាតិស្តីពីការប្រែក្លាយប្រព័ន្ធស្បៀងអាហាររបស់វៀតណាមប្រកបដោយតម្លាភាព គណនេយ្យភាព និងនិរន្តរភាពដល់ឆ្នាំ ២០៣០ ដើម្បីសម្រេចបាននូវគោលដៅដែលបានចែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារឆ្នាំ ២០២១។ វៀតណាមបានអះអាងនូវការត្រៀមជាស្រេច ដោយចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ លើការអភិវឌ្ឍន៍កសិកម្ម និងជនបទ

បន្ទាប់ពីបើកសម័យប្រជុំ អង្គសន្និបាតបានបើកសម័យប្រជុំជាផ្លូវការចំនួន ៤ និងសម័យប្រជុំនៅខាងក្រៅសន្និបាត ដែលផ្តោតលើដំណោះស្រាយចំនួន ៤ ដើម្បីផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top