• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកយ៉ាងសកម្មដល់ជោគជ័យរួមនៃ IPU-១៤៤

នៅព្រឹត្តិការណ៍ដ៏សំខាន់នេះ វៀតណាមបានលើកសំណើចំនួន៥ សំដៅលើកកំពស់តួនាទីរបស់សភាក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមនៅ IPU-១៤៤បានបញ្ចេញសារសំខាន់ៗចំនួនបី។
  ប្រធានគណៈកម្មាធិការកិច្ចការ បរទេស លោក Vu Hai Ha។ (រូបថត៖ VNA)  
 

គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការ បរទេស លោក Vu Hai Ha បានចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែមីនា នៅកោះបាលីប្រទេស ឥណ្ឌូនេស៊ី ។ នៅព្រឹត្តិការណ៍ដ៏សំខាន់នេះ វៀតណាម បានលើកសំណើចំនួន៥ សំដៅលើកកំពស់តួនាទីរបស់សភាក្នុងបញ្ហាបម្រែបម្រួល អាកាសធាតុ។ ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមនៅ IPU-១៤៤ បានបញ្ចេញសារសំខាន់ៗចំនួនបី។ ទីមួយ លើវិស័យទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុ វាបញ្ជាក់ពីការចូលរួមរបស់រដ្ឋសភា ដែលរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការកសាងរបៀបរបប ពង្រាងផែនការនិងយុទ្ធសាស្ត្រសកម្មភាព ដើម្បីអនុវត្តន៍ គោលដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព នាពេលខាងមុខ ខិតខំសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ ទី២ បញ្ជាក់ពីសារៈសំខាន់នៃការទូតសភាចំពោះសន្តិភាព សន្តិសុខពិភពលោក។ ទី៣ បញ្ជាក់ការចូលរួមយ៉ាងសកម្មរបស់សមាជិករដ្ឋសភាវ័យក្មេងនិងសមាជិការដ្ឋសភាវៀតណាមក្នុងខ្លឹមសារនានារបស់ IPU ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top