អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយអាស៊ានក្នុងគោលមាគ៌ាកិច្ចការបរទេសរបស់ខ្លួន ហើយជានិច្ចកាលខិតខំប្រឹងប្រែងនិងរួមចំណែកយ៉ាងសកម្មក្នុងការកសាងអាស៊ានឯកភាព និងរឹងមាំ ដោយលើកតម្កើងមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ ឆ្ពោះទៅគោលដៅនៃសហគមន៍អាស៊ានឆ្នាំ២០២៥។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទោះបីជាស្ថានភាពអន្តរជាតិនិងតំបន់មានការវិវត្តន៍យ៉ាងស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានក៏ដោយ ប៉ុន្តែតាមលោកប្រធានរដ្ឋថា អាស៊ានសាមគ្គីមួយបានឈររឹងមាំ រីកធំធាត់កាន់តែខ្លាំងក្លា កិត្យានុភាពកើនឡើងខ្ពស់ មជ្ឈភាពនិងរូបភាពលើឆាកអន្តរជាតិត្រូវបានអះអាង។ នោះគឺជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ និងការរួមដៃរបស់សមាជិកនីមួយៗក្នុងសហគមន៍អាស៊ាន រួមទាំងការរួមចំណែកដ៏សំខាន់របស់លេខាធិការដ្ឋានអាស៊ានផងដែរ៕