• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានសក្តានុពលក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកថ្មី

ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីនាពេលថ្មីៗនេះ បានវាយតម្លៃថា វៀតណាមកំពុងទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹងសក្ដានុពលក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មថ្មីរបស់ពិភពលោក។

 

សហគ្រាសជប៉ុនវិនិយោគលើការផលិតនៅតំបន់កែច្នៃនាំចេញ Tan Thuan ទីក្រុងហូជីមិញ (រូបថត៖ VNA)

ជាក់ស្ដែង ការនាំចេញរបស់វៀតណាមទទួលបានកម្រិតឯតទគ្គកម្ម ហើយផលិតផល "Made in Vietnam" កាន់តែមានវត្តមានជាមួយបរិមាណ និងផ្នែកទីផ្សារច្រើននៅលើឆាកអន្តរជាតិ។ ជាពិសេសនាដើមឆ្នាំ ២០២២ ការដែលបណ្ដាគម្រោង FDI វិនិយោគថ្មីបានបង្កើនទុនរាប់រយលានដុល្លារអាមរិកបានសរឲ្យឃើញពីទំនុកទុកចិត្តរបស់វិនិយោគិនទៅលើយថាទស្សន៍ស្ដារសេដ្ឋកិច្ចរបស់វៀតណាម។

យោងតាម Sputnik បានឲ្យដឹងថា ក្រៅពីសម្ព័ន្ធក្រុមហ៊ុន"យក្ស" Samsung, Nokia Intel នោះ នាពេលថ្មីៗនេះ គម្រោងផលិតកម្មជាច្រើនរបស់សម្ព័ន្ធក្រុមហ៊ុនធំៗ ឬទទួលបានការផ្ទេរសិទ្ធិដូចជា Foxconn, Pegatron (ជំនាញផលិត និងដំឡើងគ្រឿងបន្លាស់សម្រាប់ Apple), Wistron, LEGO ក៏បានជំរុញការវិនិយោគនៅវៀតណាមផងដែរ។ មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា ការដែលវៀតណាមទទួលបានការបញ្ជាទិញកាន់តែកើនឡើង គឺភាគច្រើនពឹងផ្អែកលើប្រភពកម្លាំងកម្មករដ៏សម្បូរ ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ ប្រកបដោយស្ថិរភាព ធានាគុណភាពផលិតផល តាមតម្រូវការរបស់ដៃគូ។

វិនិយោគិនបរទេសជាច្រើនវាយតម្លៃថា វៀតណាមកំពុងបង្កើតបរិយាកាសគួរឲ្យទាក់ទាញដូចជាប្រភពកម្លាំងពលករសម្បូរបែប ស្ថានការណ៍នយោបាយសង្គមស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ការធ្វើចរាចរទំនិញ និងរាល់ការអនុគ្រោះវិនិយោគ។ សហគ្រាស FDI ភាគច្រើនបន្តចាត់ទុកវៀតណាមជាគោលដៅវិនិយោគគួរឲ្យទាក់ទាញ ដោយមានគុណសម្បត្តិនយោបាយស្ថិរភាព បែបបទរដ្ឋបាលជ្រះស្រឡះ កាត់បន្ថយការត្រួតពិនិត្យ និងការចំណាយក្រៅផ្លូវការ។ លើសពីនេះទៅទៀត ជោគជ័យជាជំហានដំបូងក្នុងការគ្រប់គ្រងជំងឺរាតត្បាត នយោបាយមានស្ថិរភាព បរិយាកាសធ្វើអាជីវកម្មត្រូវបានកែលម្អដោយឥតឈប់ឈរ ព្រមទាំងលក្ខខ័ណ្ឌជំរុញពាណិជ្ជកម្ម និងវិនិយោគបាននាំវៀតណាមក្លាយទៅជាចំណុចដ៏ភ្លឺស្វាងដើម្បីទាក់ទាញទុន FDI ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top