• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងជំរុញទំនាក់ទំនងរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមូលដ្ឋានលើវិស័យសក្កានុពល

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងជំរុញទំនាក់ទំនងរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមូលដ្ឋាននានានិយាយរួម និងជាមួយទីក្រុងហូជីមិញ និយាយដោយឡែក លើវិស័យដែលសាន់ហ្វ្រាន់ស៊ីស្កូមានប្រៀបខ្លាំង។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអភិបាលក្រុង San Francisco លោកស្រី London Breed (រូបថត៖ VOV)   

ក្នុងជំនួបជាមួយអភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី London Breed ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី ១៧ ឧសភា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាតំបន់ដែលមានប្រជាជនវៀតណាមច្រើនជាងគេទីពីរក្នុងតំបន់ ជាតំបន់សំខាន់មួយដើម្បីជំរុញទំនាក់ទំនងរវាងតំបន់នានានៃប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ហើយក៏ជាកន្លែងដែលវៀតណាមដាក់ស្ថានអគ្គកុងស៊ុលប្រចាំសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងជំរុញទំនាក់ទំនងរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមូលដ្ឋាននានានិយាយរួម និងជាមួយទីក្រុងហូជីមិញ និយាយដោយឡែក លើវិស័យដែលសាន់ហ្វ្រាន់ស៊ីស្កូមានប្រៀបខ្លាំង។

នាយករដ្ឋមន្ត្រីស្នើភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; លើកកម្ពស់ការជួបប្រាស្រ័យប្រជាជននិងប្រជាជន សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់សមត្ថភាពថែទាំសុខភាពជាដើម។

រីឯខ្លួនវិញ អភិបាលក្រុងលោកស្រី London Breed បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសម្រេចបានពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការស្តារឡើងវិញ និងលទ្ធផលអភិវឌ្ឍន៍របស់វៀតណាម។ ជាពិសេស លោកស្រីចង់ស្វែងយល់អំពីដំណោះស្រាយរបស់វៀតណាមក្នុងការប្រមូលផ្តុំប្រជាជនចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសការចាក់វ៉ាក់សាំង។ លោកស្រីក៏បានជូនដំណឹងអំពីសក្កានុពលរបស់ទីក្រុងដូចជា វិស័យបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ការការពារបរិស្ថាន វេទិកាសមត្ថភាពសុខាភិបាលឈានមុខគេរបស់ពិភពលោក និងការដឹកជញ្ជូនសាធារណៈជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top