• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់រួមចំណែកបន្ថែមទៀតដល់អនាគតនៃអាស៊ី

សន្និសីទអនាគតអាស៊ី គឺជាសន្និសីទអន្តរជាតិប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតនៅអាស៊ី ដែលរៀបចំដោយ Nikkei Group (ជប៉ុន) ចាប់តាំងពីឆ្នាំ ១៩៩៥ មក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang នឹងអញ្ជើញចូលរួមសន្និសីទអនាគតអាស៊ីលើកទី២៨ និងបំពេញទស្សនកិច្ចការងារនៅជប៉ុនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែឧសភា។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានឲ្យដឹងថា សន្និសីទអនាគតអាស៊ី គឺជាសន្និសីទអន្តរជាតិប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតនៅអាស៊ី ដែលរៀបចំដោយ Nikkei Group (ជប៉ុន) ចាប់តាំងពីឆ្នាំ ១៩៩៥ មក។ ប្រធានបទនៃសន្និសីទឆ្នាំនេះគឺ "ពង្រឹងអំណាចរបស់អាស៊ីក្នុងការដោះស្រាយបញ្ហាប្រឈមសកល"។ ការដែលវៀតណាមបានបញ្ជូនគណៈប្រតិភូដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ចូលរួមសន្និសីទនេះ មិនត្រឹមតែបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់វៀតណាមក្នុងសន្និសីទនេះប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសារៈសំខាន់នៃវេទិកាអនាគតអាស៊ីនិយាយរួម ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមទៀតផង។ ក្នុងនាមជាសមាជិកមានទំនួលខុសត្រូវរបស់អាស៊ី វៀតណាមមានបំណងចង់រួមចំណែកបន្ថែមទៀតដល់អនាគតអាស៊ី ដែលកំពុងចេញជារូបរាងយ៉ាងច្បាស់លាស់ក្នុងប្រព័ន្ធនយោបាយសកលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top