• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអូស្ត្រាលី

គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Trong Nghia ប្រធានគណកម្មាធិការឃោសនាការនិងចលនាមហាជនមជ្ឈិម បានទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។
ប្រធានគណកម្មាធិការឃោសនាការនិងចលនាមហាជនមជ្ឈិម លោក Nguyen Trong Nghia បានជួបជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី សហរដ្ឋមន្ត្រីអន្តោប្រវេសន៍ Matthew Thistlethwaite (រូបថត៖ Viet Nga/VOV-អូស្ត្រាលី)

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក Nguyen Trong Nghia បានជួបជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី សហរដ្ឋមន្ត្រីអន្តោប្រវេសន៍ Matthew Thistlethwaite ប្រធានបក្សកុម្មុយនិស្តអូស្ត្រាលី Vinnie Molina និងប្រធានសមាគមមិត្តភាពអូស្ត្រាលី-វៀតណាម Kim Samson។

ក្នុងជំនួបនេះ ប្រធានគណកម្មាធិការឃោសនាការនិងចលនាមហាជនមជ្ឈិម លោក Nguyen Trong Nghia បានជូនដំណឹងដល់ដៃគូអូស្ត្រាលីអំពីសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសក្នុងរយៈពេលថ្មីៗនេះ។ លោក Nguyen Trong Nghia បានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះគោលជំហរនិងតួនាទីរបស់អូស្ត្រាលី; មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអូស្ត្រាលី ហើយស្នើឱ្យភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្ម និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

នាថ្ងៃដដែល ថ្ងៃទី១៨ ខែកញ្ញា ប្រធានគណកម្មាធិការឃោសនាការនិងចលនាមហាជនមជ្ឈិម លោក Nguyen Trong Nghia បានធ្វើការជាមួយស្ថានទូតវៀតណាមនៅអូស្ត្រាលី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top