• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានការព្រួយបារម្ភអំពីអំពើហឹង្សាបន្តកើតឡើងនិងការប្រឆាំងនឹងការរើសអើងជាតិសាសន៍ជ្រុលនិយមនៅតំបន់ West Bank

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ២៤ ខែមិថុនា បានបើកកិច្ចប្រជុំជាបន្ទាន់ ស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)


ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការបន្តកើតមានឡើងអំពើហឹង្សានៅតំបន់ West Bank រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើត ក្នុងនោះមានទាំងការប្រើប្រាស់កម្លាំងហួសហេតុនិងបាតុភូតជ្រុលនិយមការរើសអើងជាតិសាសន៍ លោកឯកអគ្គរដ្ឋទូត វៀតណាមបានអំពាវ នាវឲ្យភាគីពាក់ព័ន្ធបង្កើនកិច្ចប្រឹងប្រែងដើម្បីនាំភាគីវិលត្រឡប់ មករកការចរចាឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ  រួមមានការបង្កើតរដ្ឋប៉ាឡេស្ទីនជាមួយហ្សេរុយ សាឡឹមខាងកើតដែលជារដ្ឋធានីរបស់ខ្លួន រួមរស់ជាមួយគ្នាដោយសន្តិវិធីជាមួយរដ្ឋអ៊ីស្រាអែល ដោយមានខ្សែព្រំដែនសុវត្ថិភាព បានអន្តរជាតិទទួលស្គាល់ ដោយផ្អែកលើមូលដ្ឋានខ្សែព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិនិងដំណោះស្រាយដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

ទាក់ទងនឹងបញ្ហាមនុស្សធម៌ ប្រធានបេសកកម្មវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរ ជាតិ គាំទ្រសេចក្តីអំពាវនាវនេះរបស់អង្គការសហប្រជាជាតិ និងមានសកម្មភាពឆ្លើយតបជាបន្ទាន់ផ្សេងទៀត ដែលធ្វើឡើងដោយទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីននៃអង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សានិងឆ្នេរ និងតំបន់ West Bank៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top