• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជម្លោះដែលកាន់តែកើនឡើងយ៉ាងស្មុគស្មាញនៅមជ្ឈិមបូព៌ា

វៀតណាមអំពាវនាវឱ្យភាគី ពាក់ព័ន្ធបញ្ឈប់សកម្មភាពយោធាតែម្ដង រួមទាំងការវាយប្រហារលើមូលដ្ឋាន នុយក្លេអ៊ែរ បន្តខិតខំប្រឹងប្រែងចរចា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរព អធិបតេយ្យភាព បូរណភាពទឹកដីនៃបណ្ដាប្រទេស ច្បាប់មនុស្សធម៌អន្តរជាតិ និង បទប្បញ្ញត្តិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២២ មិថុនា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលសហរដ្ឋអាមេរិកបានវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរ អ៊ីរ៉ង់មួយចំនួន កាលពីព្រឹកព្រលឹមថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាមមានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពជម្លោះដែលកាន់តែកើនឡើងយ៉ាងស្មុគស្មាញ និងតំបន់មជ្ឈិមបូព៌ា ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងសុវត្ថិភាពរបស់ ជនស៊ីវិល សន្តិភាព ស្ថិរភាពនៃតំបន់និងពិភពលោក។ វៀតណាមអំពាវនាវឱ្យភាគី ពាក់ព័ន្ធបញ្ឈប់សកម្មភាពយោធាតែម្ដង រួមទាំងការវាយប្រហារលើមូលដ្ឋាន នុយក្លេអ៊ែរ បន្តខិតខំប្រឹងប្រែងចរចា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរព អធិបតេយ្យភាព បូរណភាពទឹកដីនៃបណ្ដាប្រទេស ច្បាប់មនុស្សធម៌អន្តរជាតិ និង បទប្បញ្ញត្តិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top