• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពិគ្រោះយោបល់ជាមួយធនាគារពិភព​លោក​ដើម្បី​អភិវឌ្ឍន៍​ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​


វៀតណាមពិគ្រោះយោបល់ជាមួយធនាគារពិភពលោកដើម្បីអភិវឌ្ឍន៍​​ សេដ្ឋកិច្ច ពាណិជ្ជកម្ម 

នាព្រឹកថ្ងៃទី២៦ ខែមិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម Vuong Dinh Hue បានជួប​ធ្វើការ​ជា​មួយ​​គណៈប្រតិភូធនាគារ​ពិភពលោក(WB)​ប្រចាំនៅវៀតណាម ដឹកនាំដោយលោកនាយកOusmane Dione ដើម្បី​ឲ្យ​អង្គការអន្តរជាតិនេះ ពិគ្រោះយោបល់សម្រាប់រដ្ឋាភិបាល ក្នុងការរៀបចំ​ផែនការគោល​នយោបាយ​ចំពោះ​វិស័យ​ចំនួន ៣ ៖ បង្កលក្ខណៈងាយ​ស្រួលសម្រាប់ពាណិជ្ជកម្ម Logistics និងយន្តការ​ច្រកចេញចូល​តែមួយ​។ តាម​អ្នកជំនាញការរបស់ WB ថា វៀតណាមគប្បីកសាងសសរទ្រូងចំនួន ៤ ក្នុងការអនុវត្តវិស័យទាំង ៣ ពោល​​ខាង​​លើដែល​​រួមមាន​៖ ក្របខណ្ឌច្បាប់ស្ដីពីការ​បង្កលក្ខណៈងាយ​​ស្រួលសម្រាប់​​ពាណិ​ជ្ជកម្ម លើក​កំពស់​ប្រសិទ្ធ​ភាព​ ​​នៃហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្មនិងគុណភាព​តភ្ជាប់ កសាងផ្នែកសេវា Logistics ដែលមាន​លក្ខណៈ​​ប្រកួត​ប្រជែង និងបង្កើនការរួម​សហការអន្តរផ្នែក និងសហប្រតិបត្តិការ​​ជាមួយ​តំបន់​​ឯកជន​​។
 ​
វាយ​តម្លៃខ្ពស់ចំពោះរបាយការណ៍ និ​ងសំណើរបស់ WB នោះ  ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vương Đình Huệ បានសង្កត់ធ្ងន់ថា នេះគឺជា​បណ្ដា​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​វៀតណាម នាពេល​បច្ចុប្បន្ន​នេះដើម្បី​ឆ្ពោះទៅប​ណ្ដាបទដ្ឋាន​របស់តំបន់​ និងអន្តរជាតិ​កាត់បន្ថយ​ការ​ចំណាយ​សម្រាប់​សហគ្រាស។ លោក​បានឲ្យ​ដឹង​ថា​រដ្ឋាភិបាល​វៀតណាម​នឹងអំពាវ​នាវឲ្យ​ឯកជន​ចូលរួម​កិច្ច​សហប្រតិបត្តិ​ការ​តាម​រូម​សណ្ថាន​ដៃគូ​សាធារណៈ​និង​ឯកជន​(PPP)៕

តាម VOV5 -​ វិទ្យុសំឡេង​វៀតណាម​

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top