• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគជាមួយទីផ្សារ UAE - មជ្ឈិមបូព៌ា

នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានរៀបចំសិក្ខាសាលាស្ដីពី “ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគនៅទីផ្សារ UAE - មជ្ឈិមបូព៌ា”។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Xuan Lan/VOV)

ទីផ្សារអារ៉ាប់រួម (UAE) និងតំបន់មជ្ឈិមបូព៌ាគឺជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមក្នុងតំបន់អាស៊ីខាងលិច។ បច្ចុប្បន្ន UAE គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមនៅមជ្ឈិមបូព៌ា ហើយក៏ជាច្រកដ៏សំខាន់សម្រាប់ទំនិញវៀតណាមក្នុងការចូលទៅកាន់ប្រទេស ក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។ លោកស្រី Nguyen Thi Thu Thuy អនុប្រធានមជ្ឈមណ្ឌលគាំទ្រការជំរុញពាណិជ្ជកម្មនិងវិនិយោគ នាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ “ឌូបៃគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេនៅមជ្ឈិមបូព៌ា - មិនត្រឹមតែជាគោលដៅសំខាន់សម្រាប់ការប្រើប្រាស់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជា "ស្ពាន" ដើម្បីជួយសហគ្រាសវៀតណាមពង្រីកទីផ្សារទៅកាន់ទ្វីបអាហ្វ្រិក អាស៊ីខាងត្បូង និងអឺរ៉ុប។ ការបង្កើនវត្តមានរបស់សហគ្រាសវៀតណាមនៅក្នុងទីក្រុងឌូបៃនឹងមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការធ្វើឱ្យមានស្ថេរភាពនៃសង្វាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែង”

សូមគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង UAE កើនឡើង ៥០% ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ ឈានដល់ ១២ ពាន់លានដុល្លារ។ តួលេខនេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ប្រសិនបើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ចូលជាធរមាននៅឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការសភាជាន់ទាបម៉ាឡេស៊ីក្នុងរដ្ឋធានី Kuala Lumpur ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato’ Johari bin Abdul ជាអធិបតីពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។

Top