ក្នុងជំនួបនេះ តំណាងមកពី UNDP និង WHO បានបញ្ជាក់ថា ភាគីទាំងពីរកំពុងផ្តោតលើការគាំទ្រវៀតណាមលើវិស័យសំខាន់ៗចំនួន ៥ ទាក់ទងនឹងការបំពុលខ្យល់ រួមមាន៖ ការសុក្រិតគោលនយោបាយ និងក្របខ័ណ្ឌច្បាប់; ការកសាងប្រព័ន្ធតាមដាននិងព្រមានជាមុន; ការស្រាវជ្រាវនិងការធ្វើបញ្ជីសារពើភ័ណ្ឌនៃការបំភាយឧស្ម័ន; ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន; ការតភ្ជាប់ដំណោះស្រាយគ្រប់គ្រងការបំពុលខ្យល់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ដោយកោតសរសើរចំពោះការគាំទ្រពី UNDP និង WHO ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានបញ្ជាក់ថា វៀតណាមមានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយ UNDP និង WHO ដោយផ្លាស់ប្តូរ និងជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ទាក់ទងនឹងបញ្ហាបំពុលខ្យល់ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមអាចជ្រើសរើសទីក្រុងហាណូយជាតំបន់សាកល្បង ដោយកៀរគរជំនួយឧបត្ថម្ភ និងការចូលរួមពីអង្គការអន្តរជាតិនានា ដើម្បីបង្កើតគំរូគ្រប់គ្រងការបំពុលខ្យល់ ពីនោះទាញយកបទពិសោធន៍ និងចម្លងនៅក្នុងតំបន់ផ្សេងទៀតលើទូទាំងប្រទេស៕







