• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់តៃវ៉ាន់ (ចិន) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះ Ba Binh

អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាម លោកស្រី Pham Thu Hang បានអះអាងថា៖ វៀតណាមបានអះអាងម្តងហើយម្តងទៀតថា តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh នៃប្រជុំកោះ Truong Sa របស់វៀតណាម គឺជាទង្វើដែលរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពទឹកដីរបស់វៀតណាម។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang ។ (រូបថត៖ VNA)

នាថ្ងៃទី ៣១ មីនា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការប្រកាសរបស់តៃវ៉ាន់ក្នុងការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa  របស់វៀត ណាម អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា៖ វៀតណាមបានអះអាងម្តងហើយម្តងទៀតថា តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh នៃប្រជុំកោះ  Truong Sa របស់ វៀតណាម គឺជាទង្វើដែលរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀត ណាមចំពោះប្រជុំកោះទាំងនេះ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខដែនសមុទ្រ; ធ្វើឱ្យស្ថានការណ៍នៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ។ វៀតណាមប្រឆាំងជំទាស់ជាដាច់ខាត និងស្នើឱ្យតៃវ៉ាន់លុបចោលសកម្មភាពខុសច្បាប់ខាងលើ ហើយកុំប្រព្រឹត្តទៅទង្វើបំពានប្រហាក់ប្រហែលម្តងទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top