វេទិកានេះ សំដៅត្រួតពិនិត្យលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្រប់ច្បាប់ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ (កិច្ចព្រមព្រៀង GCM) ចាប់តាំងពីវេទិកាលើកដំបូងក្នុងឆ្នាំ ២០២២ ហើយបានពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមសម្រាប់ការធ្វើចំណាកស្រុក និងកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅដំណាក់កាលបន្ទាប់។
ដោយបញ្ជាក់ថា វៀតណាមបន្តប្រកាន់ខ្ជាប់នូវវិធីសាស្រ្ត "តុល្យភាព និងយកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក លោកស្រី Phan Thi Minh Giang អនុប្រធាននាយកដ្ឋានកុងស៊ុលបានឲ្យដឹងថា វៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវផែនការអនុវត្តកិច្ចព្រមព្រៀង GCM ដែលចេញផ្សាយក្នុងឆ្នាំ ២០២០ ជាពិសេស ការបន្តកែលម្អគោលនយោបាយ និងច្បាប់ បង្កើនជម្រើសនៃការធ្វើចំណាកស្រុកស្របច្បាប់ និងសុវត្ថិភាពតាមរយៈកិច្ចសហប្រតិបត្តិការកម្លាំងពលកម្មទ្វេភាគី ការជ្រើសរើសបុគ្គលិកដោយយុត្តិធម៌ និងកាត់បន្ថយថ្លៃដើមធ្វើចំណាកស្រុក ខណៈពេលដែលក៏បង្កើនល្បឿននៃការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុកផងដែរ។
តំណាងវៀតណាមបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកបណ្តាញធ្វើចំណាកស្រុកស្របច្បាប់ ប្រកបដោយចីរភាព ពង្រឹងកិច្ចសហប្រតិបត្តិការតាមបណ្តោយផ្លូវធ្វើចំណាកស្រុក និងលើកកម្ពស់វិធីសាស្រ្តផ្តោតលើជនរងគ្រោះក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់ ហើយទន្ទឹមនឹងនោះ ក៏បានសន្យាសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង GCM៕






