ព័ត៌មាន
វៀតណាមប្តេជ្ញាផ្តល់អាទិភាពខ្ពស់បំផុតដល់ការធានាសន្តិសុខសង្គម នាំមកនូវជីវភាពសម្បូរធូធារនិងសុភមង្គលជូនប្រជាជន
អញ្ជើញថ្លែងនៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រី លោកស្រី ង្វៀន មិញ ហាំង បានចែករំលែកភាពជោគជ័យរបស់វៀតណាមក្នុងការរួមបញ្ចូលកម្មវិធីសកម្មភាព Copenhagen ១៩៩៥ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក។ លោកស្រីអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ វៀតណាមនៅតែបន្តប្តេជ្ញាផ្តល់អាទិភាពខ្ពស់បំផុតដល់ការធានាសន្តិសុខសង្គម ដោយចំណាយធនធានទាំងអស់ ដើម្បីធានាថាសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនឹងនាំមកនូវជីវភាពសម្បូរធូធារ និងសុភមង្គលជូនប្រជាជន។
លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានបញ្ជាក់ថា ក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន សកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ វៀតណាមប្តេជ្ញាបន្តចូលរួមជាមួយប្រទេសនានា ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងជាសកល សម្រាប់អនាគតដ៏ចីរភាពប្រកបដោយបរិយាប័ន្នសម្រាប់ប្រជាជនគ្រប់រូប៕







