• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបំពេញល្អភារកិច្ចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ ២០២០

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy មានប្រសាសន៍ថា វៀតណាមបានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍របស់ប្រទេសនៅឯវេទិកាពិភពលោក ការពារផលប្រយោជន៍សន្តិសុខ ការអភិវឌ្ឍរបស់ប្រទេសជាតិ លើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់ វៀតណាម។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (កណ្ដាល) (រូបថត៖ TTXVN)


វៀតណាមបានបំពេញល្ អរាល់ការសន្យា និងភារកិច្ចរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិទី ២ ក្នុងនាមជា សមា ជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ នេះបើយោងតាមការអះអាងរបស់លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅក្នុងបទសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy មានប្រសាសន៍ថា វៀតណាមបានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍របស់ប្រទេសនៅឯវេទិកាពិភពលោក ការពារផលប្រយោជន៍សន្តិសុខ ការអភិវឌ្ឍរបស់ប្រទេសជាតិ លើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាម។ រួមជាមួយបណ្ដាប្រទេស ដទៃទៀតនៅក្នុងក្រុម E10 (បណ្ដាប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ) វៀតណាមតែងតែខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ជួយសម្រួលក្រុម P5 (ប្រទេសដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ) ឲ្យមានការយោគយល់គ្នាថែមទៀត ក៏ដួចជាកាត់បន្ថយភាពជាប់គាំងនៅក្រុមប្រឹក្សាសន្តិសុខដោយសារការខ្វែងគំនិតគ្នារវាងប្រទេសទាំងនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top