• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានរួមវិភាគទានប្រកបដោយប្រសិទ្ធភាពដល់ជោគជ័យនៃ IPU ១៤៧

អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh ដឹកនាំគណៈប្រតិភូវៀត ណាមបានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គរបស់មហាសន្និបាត។
អនុប្រធានរដ្ឋសភា Nguyen Khac Dinh ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត (រូបថត៖ Hong Minh/TTXVN)

មហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU ១៤៧) ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Luanda (Angola) បានបញ្ចប់នៅថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីធ្វើការអស់រយៈពេល ៥ថ្ងៃ។ អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh ដឹកនាំគណៈប្រតិភូវៀតណាមបានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គរបស់មហាសន្និបាត។

ក្នុងរបៀបវារៈនៃមហាសន្និបាត គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំជំនាញនៃវេទិកាសមាជិកសភាស្ត្រី IPU និងវេទិកាសមាជិកសភាវ័យក្មេងសកល; និងសម័យប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងក្រុមប្រឹក្សាកិច្ចការអង្គការសហប្រជាជាតិ។ នៅក្នុងវេទិកា និងក្រុមប្រឹក្សាទាំងនេះ គណៈប្រតិភូវៀតណាមបានឡើងថ្លែងមតិ ក្នុងមុខតំណែងដ៏ឧឡារិក។ គណៈប្រតិភូដែលចូលរួមសន្និសីទបានវាយតម្លៃខ្ពស់ចំពោះមតិ និងសំណូមពររបស់គណៈប្រតិភូវៀតណាម។

ក្នុងអំឡុងសន្និសីទនេះ គណៈប្រតិភូវៀតណាមក៏បានជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូរដ្ឋសភានៃប្រទេសតង់ហ្សានី ម៉ាល់តា ជប៉ុន និងផ្លាស់ប្តូរមតិជាមួយគណៈប្រតិភូអូស្ត្រាលី ថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Top