• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានឈ្នះពានរង្វាន់ជាច្រើនក្នុងការប្រកួត Robothon អន្តរជាតិឆ្នាំ២០២៣

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបិទបញ្ចប់ការប្រកួត Robothon អន្តរជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) វៀតណាមបានឈ្នះពានរង្វាន់សរុបចំនួន ១៧ ដែលក្នុងនោះ រួមមានរង្វាន់ជើងឯកចំនួន១ រង្វាន់លេខមួយចំនួន ១ រង្វាន់លេខពីរចំនួន១ រង្វាន់លេខបីចំនួន៨ និងរង្វាន់លើកទឹកចិត្តចំនួន៦។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ម៉ាឡេស៊ី លោក Chang Lih Kang បានថតរូបនុស្សាវរីយ៍ជាមួយក្រុមវៀតណាម។ រូបថត៖ TTXV

ឆ្នាំនេះ ក្រុមវៀតណាមមានបេក្ខជនចំនួន ៣៥នាក់ ដែលបែងចែកជា ១៨ ក្រុម ចូលរួមប្រកួតប្រជែងក្នុងប្រភេទ Leanbot - ដំណោះស្រាយ STEM Robothics ថ្មីទាំងស្រុង ដែលស្រាវជ្រាវនិងអភិវឌ្ឍដោយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា DTT។ ជាក់ស្តែងក្នុងកម្រិតបឋមនៃប្រភេទ Leanbot ក្រុមវៀតណាមបានឈ្នះរង្វាន់ទាំងអស់ចាប់ពីរង្វាន់លេខ១ រង្វាន់លេខ២ រង្វាន់លេខ៣ និងរង្វាន់លើកទឹកចិត្តចំនួន៥។

ការប្រកួត Robothon អន្តរជាតិឆ្នាំ ២០២៣ ជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ អស់រយៈពេល ១៧ ឆ្នាំកន្លងទៅ ដោយមានការចូលរួមពីសិស្សបឋមសិក្សា និងមធ្យមសឹក្សាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ចូលរួមក្នុងការប្រកួត Robothon អន្តរជាតិឆ្នាំ ២០២៣ ក្រោមប្រធានបទ "ផែនដីទីពីរ" មានបេក្ខជនសរុបចំនួន ២៥៩នាក់ បានបង្កើតក្រុមចំនួន ១០១ មកពីប្រទេសចំនួន ៤ រួមមាន វៀតណាម ថៃ ហ្វីលីពីន និងម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top