• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ បានអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់ស្តីពីសញ្ជាតិវៀតណាម ដោយមានប្រតិភូចំនួន ៤១៦/៤១៦ បានបោះឆ្នោតគាំទ្រ។ ច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
រដ្ឋសភាបានបោះឆ្នោតអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិវៀតណាម។ រូបថត៖ quochoi.vn

គួរកត់សម្គាល់ថា ច្បាប់បានបន្ធូរបន្ថយគោលនយោបាយចូលសញ្ជាត្តិ/វិលត្រឡប់មកសញ្ជាតិវៀតណាមវិញ; បទប្បញ្ញត្តិទាក់ទងនឹងទំនាក់ទំនងរវាងរដ្ឋនិងប្រជាពលរដ្ឋ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពជាតិលើបញ្ហាសញ្ជាតិ រួមជាមួយនឹងបទប្បញ្ញត្តិស្តីពីការសម្រួលនីតិវិធីរដ្ឋបាល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ល។

ទាក់ទងនឹងលក្ខខ័ណ្ឌទទួលបានសញ្ជាតិវៀតណាម ច្បាប់បានចែងថា ពលរដ្ឋបរទេស និងជនគ្មានសញ្ជាត្តិ បានដាក់ពាក្យសុំចូលរួមសញ្ជាតិវៀតណាម អាចទទួលបានសញ្ជាតិវៀតណាម ប្រសិនបើពួកគេបំពេញលក្ខខណ្ឌដូចជា៖ មានសមត្ថភាពពេញលេញតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាម លើកលែងតែអនីតិជនដែលសុំសញ្ជាតិវៀតណាមជាមួយឪពុក ឬម្តាយ អនីតិជនដែលមានឪពុក ឬម្តាយជាពលរដ្ឋវៀតណាម; អនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់វៀតណាម; គោរពវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជាតិវៀតណាម; ចេះភាសាវៀតណាមសមរម្យដើម្បីអាចប្រើប្រាស់ក្នុងសហគមន៍វៀតណាម; បច្ចុប្បន្នរស់នៅប្រទេសវៀតណាម; ស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសវៀតណាមសម្រាប់រយៈពេល ៥ ឆ្នាំឬច្រើនជាងនេះ រហូតដល់ពេលដាក់ពាក្យសុំសញ្ជាតិវៀតណាម; អាចធានាជីវភាពនៅវៀតណាម។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌   Nguyen Hai Ninh បានឲ្យដឹងថា រដ្ឋាភិបាលនឹងបន្តសិក្សាលើការអនុវត្តបច្ចេកវិទ្យាឌីជីថលដល់ជំហានមួយចំនួន ក្នុងដំណើរការដោះស្រាយឯកសារសញ្ជាតិក្នុងដំណើរការធ្វើវិសោធនកម្មច្បាប់នេះឲ្យគ្រប់ជ្រុងជ្រោយ និងដំណើរការបង្កើតសេចក្តីសម្រេចចិត្តលម្អិតនៃមាត្រា និងវិធានការមួយចំនួន ដើម្បីអនុវត្តច្បាប់ស្តីពីសញ្ជាតិវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ្នកប្រាជ្ញចិន៖ វៀតណាមមានការចូលរួមចំណែកសំខាន់ៗជាច្រើន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ធានជីន

អ្នកប្រាជ្ញចិន៖ “វៀតណាមមានការចូលរួមចំណែកសំខាន់ៗជាច្រើន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ធានជីន”

“ក្នុងនាមជាសេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមអាចរួមចំណែកយ៉ាងសំខាន់ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ធានជីន ក្នុងទិដ្ឋភាពជាច្រើន”។

Top