• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងរក្សាសន្ទុះកំណើន

ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងជំនួបជាមួយនាយិកាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នារសៀលថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូ នេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី ៤៣។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបនាយិកាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។ (រូបថត៖  VNA) 

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើការជាមួយ IMF ដើម្បីអនុវត្តន៍វិធានការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ; អនុវត្តន៍ គោលនយោបាយរូបិយវត្ថុដោយភាពបត់បែន និងប្រសិទ្ធភាព; គោលនយោបាយសារ ពើពន្ធដោយមានការផ្តោតសំខាន់; ជំរុញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ជាពិសេសការវិនិយោគពីវិស័យរដ្ឋ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា IMF នឹងបន្តជួយ វៀតណាមក្នុងការផ្ដល់ប្រឹក្សា រៀបចំផែនការ គោលនយោបាយ និងផ្ដល់ជំនួយបច្ចេក ទេសដើម្បីវៀតណាមអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់នាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកស្រីនាយិកាប្រតិបត្តិ IMF Kristalina Georgieva បានឯកភាពថា ត្រូវមានដំណោះស្រាយគ្រប់ជ្រុងជ្រោយទាំង ផ្នែកនយោបាយ និងសេដ្ឋកិច្ច ដើម្បីធានាបរិយាកាសសន្តិភាព និងស្ថិរភាព; ចែករំលែកទស្សនៈថា ប្រទេសនានាត្រូវរួមដៃគ្នាស្វែងរកកម្លាំងចលករថ្មីសម្រាប់កំណើន ក្នុងនោះមានកំណើនបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចែករំលែក; បង្កើនការចុះហត្ថ លេខា និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លុបចោលរបាំងពាណិជ្ជកម្ម ដើម្បី សម្រួលដល់ចរាចរទំនិញជាសកល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top