• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងអាស៊ាន

ទំនាក់ទំនងភាពជាដៃគូវិជ្ជមានរវាងកាណាដានិងវៀតណាមកំពុងបន្តអភិវឌ្ឍន៍និងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀត ណាម Deborah Paul។

យោងតាមឯកអគ្គរដ្ឋទូតរូបនេះ បើទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែឆ្នាំ ២០២១ ជាឆ្នាំវិជ្ជមាន ដោយមើលឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែបើកទូលាយ ដែលក្នុងនោះពាណិជ្ជកម្មនិងការវិនិយោគ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកាណាដានិងវៀតណាមបានលើសពីទំហំពាណិជ្ជកម្មនៃឆ្នាំ ២០២០ទាំងមូល ហើយឈានដល់កំណត់ត្រាជាង ៩.៥ ពាន់លានដុល្លារកាណាដា (CAD)។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងធុរកិច្ចនៃប្រទេសទាំងពីរ គណៈកម្មាធិការចម្រុះសេដ្ឋកិច្ចកាណាដា-វៀតណាមថ្មីត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២១។

ធ្វើការវាយតម្លៃលើការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ឯកអគ្គរដ្ឋទូត Deborah Paul បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការឆ្លើយតបនិងទប់ស្កាត់ការរីករាលដាលជំងឺ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទោះបីមានជំងឺរាតត្បាតក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបាននូវភាពធន់ខ្ពស់ផងដែរ។ វៀតណាមបានអនុវត្តន៍គោលនយោបាយប្រកបដោយប្រសិទ្ធភាពជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺរាតត្បាតលើប្រព័ន្ធសុខាភិបាលនិងសេដ្ឋកិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top