• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការអនុវត្តសិទ្ធិស៊ីវិលនិងនយោបាយតាមអនុសញ្ញា ICCPR

ថ្ងៃទី ៧ និងទី ៨ ខែកក្កដា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស វៀតណាមបានចូលរួមសម័យប្រជុំត្រួតពិនិត្យរបាយការណ៍ជាតិលើកទី ៤ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ ដោយគណៈ កម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរៀបចំឡើង។

គណៈប្រតិភូអន្តរផ្នែកដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Nguyen Thanh Tinh បានចែករំលែកជំហានវិជ្ជមាន និងសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ នៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

 

ថ្លែងមតិក្នុងសម័យប្រជុំ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Nguyen Thanh Tinh បានឲ្យដឹងថា ក្នុងការបំពេញកាតព្វកិច្ចក្នុងឋានៈជាសមាជិកនៃអនុសញ្ញា វៀតណាមបានបញ្ជូនរបាយការណ៍ជាតិលើកទី៤ ស្តីពីការអនុវត្តអនុសញ្ញានៅចុងឆ្នាំ ២០២៤ ឆ្លើយតបទៅនឹងបញ្ហាកង្វល់របស់គណៈកម្មាធិការសិទ្ធិមនុស្ស។ របាយការណ៍នេះបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍយ៉ាងទូលំទូលាយក្នុងការការពារ និងលើកកម្ពស់សិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ ចាប់តាំងពីវៀត ណាមបានដាក់របាយការណ៍លើកទីបីក្នុងឆ្នាំ ២០១៩ ស្របពេលដែលបញ្ជាក់ពីការអនុលោមរបស់វៀតណាមចំពោះការប្តេជ្ញាចិត្តក្នុងការអនុវត្តរាល់សន្ធិសញ្ញាអន្តរជាតិ។

ដោយមានគោលនយោបាយចាត់ទុកប្រជាជនជាមជ្ឈមណ្ឌល ជាគោល ដៅ និងកម្លាំងជំរុញនៃដំណើរការនវានុវត្តន៍ និងការអភិវឌ្ឍប្រទេសជាតិ វៀតណាមបន្តកែលម្អប្រព័ន្ធច្បាប់ និងគោលនយោបាយស្តីពីសិទ្ធិមនុស្ស។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់ វៀតណាម និងសន្ទស្សន៍សមភាព យេនឌ័រ (GEI) ដែលត្រូវបានទីភ្នាក់ងារអង្គការសហប្រជាជាតិចាត់ថ្នាក់ ថា ធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់។ រដ្ឋាភិបាលមានគោលនយោបាយ និងវិធានការជាច្រើនដើម្បីការពារសុខភាពប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជំរុញការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង។ល។ និងអនុវត្តរាល់ការប្តេជ្ញាចិត្តរបស់វៀតណាមក្រោមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top