• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងមានទិវាជាតិនៃអ្នកបរិច្ចាគសរីរាង្គនាពេលឆាប់ៗ

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Tran Van Thuan នៅថ្ងៃទី ៣ មិថុនា បានឲ្យដឹងថា ក្រសួងសុខាភិបាលកំពុងស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជ្រើសរើសថ្ងៃមួយនៃឆ្នាំ ជាទិវាជាតិ បរិច្ចាគសរីរាង្គ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Tran Van Thuan (រូបថត៖ VOV)

យោងតាមលោកអនុរដ្ឋមន្ត្រី Tran Van Thuan វៀតណាមបានឆ្លងកាត់ រយៈពេល ជាច្រើនឆ្នាំអនុវត្ត បច្ចេកទេសប្តូរតំរងនោម ថ្លើម បេះ ដូង សួត លំពែង និងបច្ចេកទេសប្តូរកែវភ្នែក ហើយបានស្ទាត់ជំនាញបច្ចេកទេសទាំងនេះ។ មកទល់នឹងពេលនេះ ប្រទេសទាំងមូលបានអនុវត្តន៍ការប្តូរសរីរាង្គនិងជាលិកាជិត ៩.០០០ ជាពិសេសក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដោយមានការប្តូរសរីរាង្គច្រើនជាង ១.០០០ ដងក្នុងមួយឆ្នាំ ដោយជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍នៃចំនួនការប្តូរសរីរាង្គក្នុងមួយឆ្នាំ។ ជោគជ័យនេះបង្ហាញពីវឌ្ឍនភាពដ៏លេចធ្លោនៅក្នុងជំនាញវិជ្ជាជីវៈនិងស្មារតីទទួលខុសត្រូវរបស់បុគ្គលិកពេទ្យ បង្កើតក្តីសង្ឃឹមនៃការរស់រានមានជីវិតសម្រាប់អ្នកជំងឺដែលមានបញ្ហាសរីរាង្គ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top