• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

ភារធាវីវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Nghiem Xuan Hai Dang។ រូបថត៖ Thanh Binh - អ្នកឆ្លើយឆ្លងព័ត៌មាន VNA ប្រចាំនៅអ៊ីស្រាអែល

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ស្នើឲ្យសហគមន៍ផ្តោតការយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពមួយចំនួន។ ជាពិសេស ការជួបជុំធំៗត្រូវបានកំណត់ត្រឹមអតិបរមា ៥០ នាក់ ដោយផ្តល់ថា ទីតាំងនោះអាចចូលទៅដល់ទីជម្រកស្តង់ដារក្នុងអំឡុងពេលមានការប្រុងប្រយ័ត្ន។ សម្រាប់សកម្មភាពសេដ្ឋកិច្ច និងកន្លែងធ្វើការ ភ្នាក់ងារ អាជីវកម្ម និងកន្លែងធ្វើការត្រូវបានអនុញ្ញាតឱ្យដំណើរការ លុះត្រាតែមានលទ្ធភាពចូលទៅដល់ទីជម្រកស្តង់ដារក្នុងអំឡុងពេលមានការប្រុងប្រយ័ត្ន។ វិស័យសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗនៅតែបន្តដំណើរការស្របតាមបទប្បញ្ញត្តិ ពីអាជ្ញាធរអ៊ីស្រាអែល។

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិក្នុងចំណោមសហគមន៍ជនវៀតណាមនោះទេ ហើយបងប្អូនបានអនុវត្តតាមគោលការណ៍ណែនាំរបស់ប្រទេសម្ចាស់ផ្ទះ។  ស្ថានទូតបានស្នើឱ្យសហគមន៍ ជនវៀតណាមបន្តប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង នូវគោលការណ៍ណែនាំថ្មីពី អាជ្ញាធរមូលដ្ឋាន ចាត់វិធានការប្រកបដោយភាពសកម្មដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងតាមដានជាប្រចាំនូវការប្រកាសជាផ្លូវការពីបញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទ​បញ្ចប់ប្រកប​ដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។

Top