• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ និងកម្ពុជា

នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវនិងកម្ពុជា នាថ្ងៃទី១០ ខែមេសា លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ រួមជាមួយគណៈប្រតិភូនៃស្ថាប័នតំណាងវៀតណាមប្រចាំទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានទៅអបអរសាទរដល់បេសកកម្មអចិន្ត្រៃយ៍របស់ឡាវ និងព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ អបអរសាទរដល់បក្ស រដ្ឋ និងប្រជាជនឡាវចំពោះសមិទ្ធផលសំខាន់ៗ (រូបថត៖ បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ)

 

នៅទីស្នាក់ការកណ្តាលនៃបេសកកម្មឡាវ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសម្តែងការរីករាយចំពោះការអភិវឌ្ឍមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។ ក្នុងឱកាសនេះ ប្រធានគណៈប្រតិភូវៀតណាមបានចែករំលែកព័ត៌មានអំពីលទ្ធផលនៃសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាល ទី១៦ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋឡាវដែលបានផ្ញើសារអបអរសាទរដល់ថ្នាក់ដឹកនាំវៀតណាមសម្រាប់អាណត្តិឆ្នាំ២០២៦- ២០៣១។

ចំពោះលោកឯកអគ្គរដ្ឋទូត Thongphane Savanphet ប្រធានគណៈប្រតិភូឡាវ បានសម្តែងបំណងប្រាថ្នារបស់លោកសម្រាប់ប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាកំណើន និងធានាសន្តិសុខថាមពលក្នុងចំណោមស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត អបអរសាទរដល់លោកឯកអគ្គរដ្ឋទូត ឈា កែវ ប្រធានបេសកកម្ម បុគ្គលិកនិងក្រុមគ្រួសារ នៃស្ថានបេសកកម្ម ប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ)

នៅឯបេសកកម្មរបស់កម្ពុជា លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគ្រប់ទិដ្ឋភាពទាំងអស់ដែលប្រជាជនកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបានសម្តែងទំនុកចិត្តថា ព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងរឹងមាំ និងវិបុលភាព។ លោកប្រធានគណៈប្រតិភូវៀតណាមសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងសម្របសម្រួលយ៉ាងសកម្មនៅក្នុងវេទិកាពហុភាគី ជាពិសេសរវាងគណៈប្រតិភូទាំងពីរនៅទីក្រុងញូវយ៉ក។

លោកឯកអគ្គរដ្ឋទូត ឈា កែវ ប្រធានគណៈប្រតិភូកម្ពុជា បានយល់ព្រមជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់រួមគ្នា ជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងញូវយ៉ក នាពេលខាងមុខ៕

តាម vovworld.vn/km-KH

កម្មវិធីសិល្បៈ សំឡេងនៃយុគសម័យថ្មី បើកមហៅស្រពវិទ្យុទូទាំងប្រទេស

កម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស

ពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៧ ដែលមានប្រធានបទ "ផ្សាយសំឡេងសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព" និងកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បានទាក់ទាញមនុស្ស និងអ្នកទេសចរប្រមាណ ៥០.០០០នាក់ ហើយបានធ្វើឡើងនាយប់ថ្ងៃទី១១ ខែមេសា នៅទីលាន ៣០/១០ (សង្កាត់ហាឡុង ខេត្តក្វាងនិញ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។

Top