• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ អញ្ជើញអុជធូបរំលឹកដល់លោកប្រធានហូជីមិញ និងវីរបុរសដែលបង្កើតជ័យជម្នះនៅឌៀនបៀនភូ

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តឌៀនបៀន ក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃជ័យជម្នះឌៀនបៀនភូ (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៦) នាព្រឹកថ្ងៃទី ៨ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ វីរបុរសនិងយុទ្ធជនដែលបានបង្កើតឡើងជ័យជម្នះនៅឌៀនបៀនភូ។

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កានៅទីបញ្ចុះសពយុទ្ធជនពលីជាតិ A1។ រូបថត៖ VNA

នៅឯវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅតំបន់ប្រវត្តិសាស្ត្រភ្នំ E2 លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងគណៈប្រតិភូបានដាក់ផ្កា និងអុជធូបដើម្បីរំលឹកនិងបង្ហាញពីការដឹងគុណដ៏ធំធេង ចំពោះលោកប្រធានហូជីមិញ វីរបុរសជាតិនិងជាអ្នកវប្បធម៌ពិភពលោក ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិ; អស់មួយជីវិតដើម្បីប្រទេសជាតិនិងប្រជាជន។

លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានធ្វើពិធីស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹកដល់លោកប្រធានហូជីមិញ នៅឈាបនដ្ឋាន E2 (រូបថត៖ VNA)

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ និងគណៈប្រតិភូបានអញ្ជើញអុជធូបនិងដាក់ផ្កា ដើម្បីបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅ និងការដឹងគុណឥតព្រំដែន ព្រមទាំងបានគោរពវិញ្ញាណក្ខន្ធដល់វីរយុទ្ធជន ពលីនៅវិហាររំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី សមរភូមិឌៀនបៀនភូ។  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងសមាជិកនៃគណៈប្រតិភូបានគោរព អុជធូបនៅចំពោះមុខវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ វ៉ ង្វៀន យ៉ាប និងវិញ្ញាណក្ខ័ន្ធវីរបុរសនិងយុទ្ធជនពលីដែលពលីជីវិត នៅលើទឹក ដីវីរភាព ឌៀនបៀនភូ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top