• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងជួយឧបត្ថម្ភគុយបាដោយអស់ពីសមត្ថភាពរបស់ខ្លួន

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់មជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបលោក Esteban Lazo Hernandez ប្រធានរដ្ឋសភានៃសាធារណរដ្ឋគុយបា ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋ គុយបា អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីរំលឹកខួប ៥០ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទេសលោក Fidel Castro មកតំបន់រំដោះខេត្ត Quang Tri ភាគខាងត្បូងវៀតណាម (ខែកញ្ញា ឆ្នាំ ១៩៧៣ - ខែកញ្ញា ឆ្នាំ២០២៣)។

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានរដ្ឋសភាគុយបា Esteban Lazo Hernandez បានឯកភាពបន្តពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយរវាងបក្សទាំងពីរ ដែលជាទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន អង្គការ និងមូលដ្ឋាននៃប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធ និងអនុវត្តន៍ប្រកបដោយភាពបត់បែននូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងកម្មវិធី ដែលបានចុះហត្ថលេខា។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរទ្រឹស្ដី បទពិសោធន៍ ហើយជ្រើសរើសវិស័យដែលមានសក្ដានុពល និងវិធីសាស្ត្រសមស្រប ដើម្បីបង្កើតការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ ជីវបច្ចេកវិទ្យា និងសុខាភិបាល...។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគោរព ថែរក្សា និងប្តេជ្ញាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា។ គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺតែងតែរួបរួម គាំទ្រគុយបា ប្រឆាំងនិងអំពាវនាវឱ្យបញ្ចប់គោលនយោបាយឡោមព័ទ្ធ និងហ៊ុមព័ទ្ធគុយបា។ វៀតណាមចែករំលែកការលំបាករបស់គុយបា ហើយនឹងខិតខំប្រឹងប្រែងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគុយបាដោយអស់ពីសមត្ថភាពរបស់ខ្លួន។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានអះអាងថា បក្ស រដ្ឋ និងប្រជាជនគុយបា ជានិច្ចកាលគោរពទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសរវាងគុយបា និងវៀតណាមក្នុងរយៈពេល ៦០ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំ និងប្រជាជនគុយបាមានបំណងចង់ពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ; ព្រមទាំងកំណត់ថាទំនាក់ទំនងជាមួយវៀតណាមមានអត្ថន័យយុទ្ធសាស្ត្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top