• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងការពារឯករាជ្យនិងអធិបតេយ្យភាពកោះសមុទ្រយ៉ាងដាច់ខាត


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ឆ្លើយសំណួរនៅចំពោះមុខរដ្ឋសភា (រូបថត៖ quochoi.vn)
 

ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត​ណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា​ វៀតណាម​មាន​មូលដ្ឋាន​ដ៏គ្រប់គ្រាន់​ ដើម្បីអះអាង នូវអធិបតេយ្យភាពលើប្រ​ជុំកោះ Hoang Sa និង Truo​ng Sa។ ទស្សនៈ​របស់​វៀត​ណាម គឺការពារឯករាជ្យនិងអធិបតេយ្យភាពកោះសមុទ្រយ៉ាងដាច់ខាត។ 

នាព្រឹក​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០១៩ ឆ្លើយសំណួររបស់សមាជិកសភានៅក្នុងសម័យ ប្រជុំលើកទី៧ រដ្ឋសភា វៀតណាម​​នីតិកាលទី១៤ ស្ដីពីយុទ្ធសាស្ត្រតស៊ូរបស់វៀត ណាមដើម្បីធានាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ដោយ​ចីរភាព​និង​យូរអង្វែងនៅ សមុទ្រខាងកើត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានដ៏គ្រប់គ្រាន់ដើម្បីអះអាង នូវអធិបតេយ្យភាព​លើប្រ​ជុំ​កោះ ​Hoang Sa និង Truong Sa។ ទស្សនៈរបស់វៀត ណាមគឺការពារឯក​រាជ្យ​និង​អធិបតេយ្យ​ភាពកោះស​មុទ្រយ៉ាង​ដាច់​ខាត។ វៀត ណាមក៏មានគោលជំហរដោះ​ស្រាយជម្លោះដោយឈរលើគោលការណ៍សន្តិ​ភាព គោរព​ច្បាប់​អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ មិនប្រើប្រាស់ឬគំរាម កំហែងប្រើប្រាស់អំពើហឹង្សា ជាពិសេស​គឺមិន​ធ្វើអោយផ្លាស់ប្ដូរនូវសភាពនៅ សមុ​ទ្រខាងកើត។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖
 ​
“នាពេល​កន្លងទៅ បណ្ដាសកម្មភាពសេដ្ឋកិច្ចរបស់វៀតណាមនៅសមុទ្រ ខាងកើត​និង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​នៅតែ​ប្រព្រឹត្តទៅជាធម្មតា។ បណ្ដាកម្លាំ​ង សមត្ថកិច្ចនៅតែបង្កើន​កិច្ចការពារ​ចំពោះសកម្មភាព​សេដ្ឋកិច្ចក៏​ដូច​ជាការពារអ្នកនេសាទធ្វើសកម្មភាពនៅក្នុងតំបន់សមុទ្រស្រ​បច្បាប់របស់វៀតណាមផង​ដែរ។ ទន្ទឹមនឹង​នោះ វៀតណាមក៏បានតស៊ូយ៉ាងប្ដូរផ្ដាច់ទៅនឹងអំពើរំលោភបំពានលើ អធិបតេយ្យភាព​កោះសមុទ្រ​របស់វៀត​ណាម តាមរយៈវិធីការទូត និងវិធីចាំបាច់ ផ្សេងៗទៀតដើម្បីកា​រពារអធិបតេយ្យភាព”​។
 
លោក​ឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបថែមទៀតថា នាបច្ចុប្បន្ន វៀតណាម បាននិង​កំពុង​បង្កើន​ការឃោសនា​និង​អប់រំ ដើម្បីជួយអោយអ្នកនេសាទវៀត ណាម យល់ដឹង​ច្បាស់ថែមទៀតអំពីច្បាប់អន្តរជាតិ ​ហើយត្រឹម​តែធ្វើសកម្មភាព​ នៅក្នុងដែនសមុទ្រដ៏ស្របច្បាប់របស់វៀតណាម ដែលត្រូវ​បានកម្លាំងសមត្ថកិច្ច ​សមុទ្រកា​រពារតែប៉ុណ្ណោះ៕​

 

តាម VOV5 - ​​វិទ្យុសំឡេង​វៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top