• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌារឹតបន្តឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


វៀតណាមនិងឥណ្ឌារឹតបន្តឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ក្នុងក្របខ័ណ្ឌនៃសន្និសីទអង្គភាពអាជីវកម្មឥណ្ឌានិងប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម(CLMV) លើកទី ៤ ដែលប្រព្រឹត្តទៅនៅទីក្រុង Jaipur រដ្ឋ Rajasthan ប្រទេសឥណ្ឌានោះ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅជំនួបពិភាគ្សាដោយឡែកអំពីប្រធាន​បទ​វៀត​ណាម​។

ថ្លែងមតិក្នុង ជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានសង្កត់ធ្ងន់ថា​ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពារប្រទេសជាតិវៀតណាមជានិច្ចកាលចាត់ទុកឥណ្ឌាជាមិត្តដ៏ល្អមួយនិងដៃគូគួរឲ្យទុកចិត្តដែរ។ លោកឯកអគ្គ រដ្ឋទូតបានជឿជាក់ថា ប្រទេសទាំងពីរអាចសម្រេចបានគោលដៅទទួលបានប្រាក់ពាណិជ្ជកម្មទ្វេភាគី១៥ពាន់លានដុល្លា ព្រមទាំងស្វាគមន៍អង្គភាពអាជីវកម្មឥណ្ឌាធ្វើការវិនិយោគ​នៅវៀតណាម។

នៅក្នុងជំនួបពិភាគ្សានេះ តំណាងខេត្ត Ninh Thuan និងខេត្ត Tien Giang បានឧទ្ទេសនាមអំពីតំបន់ខ្លួន ក៏ដូចជាឧត្តមភាពសម្រាប់ទាក់ទាញវិនិយោគិនឥណ្ឌាផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top