ព័ត៌មាន
វៀតណាមនិងស៊ុយអែតបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
អញ្ជើញពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីលោក ហ្វាមមិញ ជិញ បានចាត់ទុកថា៖ ស៊ុយអែតនិងវៀតណាម គឺជាសេដ្ឋកិច្ចពីរដែលអាចគាំទ្រគ្នាទៅវិញទៅមក។ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានអះអាងថា នឹងបន្តបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់ទំនិញរបស់ប្រទេសនីមួយៗ ក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) តាមនោះ ចូលទៅកាន់ទីផ្សារ EU និងអាស៊ាន ហើយខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៣ ពាន់លានដុល្លារនាពេលខាងមុខ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍; បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ ថាមពលនុយក្លេអ៊ែរ គ្រឿងអេឡិចត្រូនិក ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថលជាដើម ព្រមទាំងពង្រឹងទំនាក់ទំនងបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕