ឯកសារសហប្រតិបត្តិការរួមមាន៖ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងទីភ្នាក់ងារអភិវឌ្ឍន៍សេវាសាធារណៈសិង្ហបុរី; សេចក្តីថ្លែងការណ៍រួមរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ជាមួយរដ្ឋមន្ត្រីទទួលបន្ទុកថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសិង្ហបុរី ស្តីពីការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់; អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងតុលាការប្រជាជនកំពូលវៀតណាម និងតុលាការកំពូលសិង្ហបុរី; លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្មម្ហូបអាហារ; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មកម្រិតខ្ពស់រវាងក្រុមហ៊ុន Becamex និង A*Star; អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang; អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សសកម្មភាពប្រជាជនសិង្ហបុរី៕






